ភ្នំពេញ៖ បងប្អូនជនរួមជាតិមកពីគ្រប់ទិសទី ទាំងប្រជាពលរដ្ឋរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តជុំវិញ បានមកប្រមូលផ្តុំយ៉ាងច្រើនកុះករ ដើម្បីបង្ហាញទឹកចិត្ត ឆន្ទៈ និងក្តីស្រលាញ់របស់ខ្លួនជូនចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើងដែលកំពុងឈរជើងយ៉ាងរឹងមាំការពារខ្សែបន្ទាត់ព្រំដែន។
នៅម៉ោង ០៧:០០ ដំណើរថ្មើរជើង Solidarity March នឹងចាប់ផ្តើមចេញដំណើររបស់ខ្លួនឆ្ពោះទៅកាន់វិមានឯករាជ្យ។
ចំពោះការចូលរួមរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមកពីគ្រប់ទិសទីទាំងអស់ចូលរួមសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។
ជំហររបស់យើងគឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ៕
ដោយ៖ តារា