ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចបានធ្វើដំណើរលើចម្ងាយផ្លូវជាង១២៥០គីឡូមែ៉ត្រ ។
សម្តេចបានលេីកឡេីងយ៉ាងដូច្នេះថាៈ
“ជាមួយការធ្វើដំណើរទៅខេត្តមណ្ឌលគិរីដែលចាប់ផ្ដើមចេញពីភ្នំពេញកាត់ខេត្តកណ្តាលតាមផ្លូវលេខ៦អាឆ្លងកាត់ខេត្តព្រៃវែងផ្លូវលេខ៧កាត់ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះផ្លូវ លេខ៧៦តភ្ជាប់ពីផ្លូវលេខ៧ទៅទីរួមខេត្តមណ្ឌលគិរី ។
កាន់តែសប្បាយសំរាប់ខ្ញុំគឺបានតភ្ជាប់ផ្លូវជូនប្រជាជនពីមណ្ឌលគិរីមករតនគិរីបន្តមកស្ទឹងត្រែងនិងតភ្ជាប់មកខេត្តព្រះវិហារនិងខេត្តកំពង់ធំវិញ។
សរុបដំណើរលើកនេះខ្ញំបានធ្វើដំណើរលើចម្ងាយផ្លូវជាង១២៥០គីឡូមែ៉ត្រដែលជាផ្លូវកសាងឡើងក្រោមនយោបាយកសាងហេដ្ឋាសម្ពន័ផ្លូវ ស្ពានដើម្បីការអភិវឌ្ឍនិងកាត់បន្ថយភាពក្រីក្រព្រមទាំងការលំបាករបស់ប្រជាជន។
សន្តិភាពដែលចេញពីនយោបាយឈ្នះ ឈ្នះបានផ្តល់ឱកាសអោយជាតិនិងប្រជាជនអភិវឌ្ឍន៍គ្រប់ទីកន្លែង។ ចម្ងាយផ្លូវជាង១២៥០គីឡូមែ៉ត្រដែលខ្ញុំនិងសហការីធ្វើដំណើរស្ទើ៤ភាគ៥នៃតំបន់ដែលជាសមរភូមិប្រយុទ្ធពីអតីកាលតែពេលនេះតំបន់ទាំងនោះបាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍហើយ។
សុំទោសចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋដែលរង់ចាំទទួលតែមិនអាចជួបបានដោយសារពេលវេលាមិនអនុគ្រោះ” ៕