ខេត្តព្រះវិហារៈ នៅរព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ ក្នុងដំណើរចាកចេញពីខេត្តស្ទឹងត្រែង ដោយឆ្លងកាត់ខេត្តព្រះវិហារនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ ឧបាសកឧបាសិកា និងព្រះសង្ឃ យាយជីតាជីនៅតាមដងផ្លូវ ស្ថិតនៅវត្ត ចន្ទនិមិត្ត ហៅវត្តរវៀង ស្ថិតក្នុងភូមិរវៀងជើង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ ដោយក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវបច្ច័យមួយចំនួនសម្រាប់កសាងសមិទ្ឋផលក្នុងវត្តនេះផងដែរ ។
សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនៅកម្ពុជា អោយកាន់តែរីកចម្រើនបន្ថែមទៀត ៕