ព័ត៌មានទាន់ហេតុការណ៍៖

ទៅបង់សំណាញ់និងដាក់មងជំងឺចាស់រើឡើងវិញប្រកាច់លង់ទឹស្លាប់តែម្តង

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានប្រកាច់ឈ្លក់ទឹករហូតដល់លង់ស្លាប់ ក្នុងពេលដែលទៅមើលមង នៅក្រោមស្ពានហើយត្រូវជំងឺចាស់រើឡើងវិញ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចស្ពានអូរកណ្តោល ភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះ ឈួន ឆុន អាយុ៣៦ឆ្នាំ រស់នៅ ក្នុងភូមិឃុំខាងលើ ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ អ្នកភូមិ២ ទៅ៣នាក់បាននាំគ្នាទៅបង់សំណាញ់ នៅឆ្ងាយពីកន្លែងកើតហេតុ ពេលដែលបង់សំណាញ់ ជនរងគ្រោះប្រាប់អ្នកដែលបង់សំណាញ់ជាមួយគ្នាថា បង់តែមួយសំណាញ់ទៀតទៅ មើលមងក្រោមស្ពានអូរកណ្តោលសិន ពេលប្រាប់រួច ជនរងគ្រោះបានរៀបចំទុកដាក់សំណាញ់ រួចបានដើរទៅមើលមងនៅស្ពាន ។

សាក្សីបានប្រាប់សមត្ថកិច្ចទៀតថា ក្រោយពីបានទៅមួយសន្ទុះធំហើយមិនឃើញត្រឡប់មកវិញ ពួកគាត់មានការងឿងឆ្ងល់ យ៉ាងខ្លាំង នាំគ្នាទៅកន្លែងស្ពាន ក៍ឃើញជើងជនរងគ្រោះអណ្តែតឡើងលើ ក៍នាំគ្នាចុះទៅមើល ស្រាប់តែជនរងគ្រោះលង់ទឹកដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ប្រជាពលរដ្ឋនៅក្នុងភូមិប្រាប់ ជនរងគ្រោះមានជំងឺតេតាណូស ហើយឧស្សាហ៍ប្រកាច់ណាស់ ហើយការស្លាប់នេះសង្ស័យថាពេលចុះទឹកជំងឺនេះបានធ្វើទុក បណ្តាលអោយប្រកាច់ ឈ្លក់ទឹកលង់ស្លាប់តែម្តង ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនៅជំហាដំបូងថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និង ប្រគល់សាកសពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង ៕ចន្ថា

received_1106672459424160 received_1106672449424161

 

 


ចែករំលែក៖