ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យអនុវិទ្យាល័យ ហ៊ុន សែន រវៀង ខេត្តព្រះវិហារ

ចែករំលែក៖

 

ខេត្តព្រះវិហារៈ បន្ទាប់ពីអញ្ជើញចុះសួរសុខទុក្ខ ព្រះសង្ឃនៅវត្តចន្ទនិមិត្ត ហៅវត្តរវៀងរួចមក នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ដដែលនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅអនុវិទ្យាល័យ ហ៊ុន សែន រវៀង ស្ថិតក្នុងភូមិរវៀងជើង ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។ យោងតាមតម្រូវការចាំបាច់នៅទីនេះ ដើម្បីបំរើដល់វិស័យអប់រំនោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងសប្បុរសជនបានសំរេចផ្តល់ជូនអាគារសិក្សា ១ខ្នង កំពស់២ជាន់ ស្មើនឹង១២បន្ទប់ និងធ្វើទីចាត់ការ ១ខ្នង ស្មើនឹង៣បន្ទប់។

សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះវិស័យអប់រំនៅកម្ពុជាទេាះបីថាទីប្រជុំជនក្ដី ជនបទក្ដី គឺសម្ដេចតេជោមិនអោយក្មួយៗ ចៅៗ ណាម្នាក់ខ្វះសាលារៀនដើម្បីសិក្សាឡើយ ៕

fb_img_1474107965710 fb_img_1474107943763 fb_img_1474107937105 fb_img_1474107931085 fb_img_1474107934341

 

 


ចែករំលែក៖