ព័ត៌មានទាន់ហេតុការណ៍៖

អគ្គលេខាធិការអ.ស.ប.ជំរុញនិងដាស់តឿនអ៊ីស្រាអែលនិងអ៊ីរ៉ង់ឱ្យបន្ធូរភាពតានតឹងនៃការប៉ះទង្គិច ព្រមទាំងសម្រេចបទឈប់បាញ់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក  António Guterres  អគ្គលេខាធិការ អង្គការ សហប្រជាជាតិ បាន ចេញសេចក្តី ថ្លែងការណ៍ នៅ ថ្ងៃទី ១៨ ខែ មិថុនា  ដោយ បង្ហាញពី ការព្រួយ បារម្ភ យ៉ាង ខ្លាំង ចំពោះ ការឡើងកម្តៅ នៃ ការប៉ះទង្គិច យោធារវាង អ៊ីស្រាអែល និង អ៊ីរ៉ង់ ហើយ ជំរុញ និង ដាស់តឿន អ៊ីស្រាអែល និង អ៊ីរ៉ង់ ឱ្យ បន្ធូរ បន្ថយ ភាពតានតឹង នៃការប៉ះទង្គិច ព្រមទាំង សម្រេច បទឈប់ បាញ់។

      គេហទំព័រ «CCFR China state-controlled media » លោកបាន អំពាវនាវ យ៉ាង ខ្លាំង ក្លា ថា   សូម ចៀសវាង កុំឱ្យ ការប៉ះទង្គិច នេះ រាលដាល ដល់ ប្រទេស ដទៃ ។ លោកបាន ព្រមានថា  ការអន្តរាគមន៍ ដោយ យោធា ថ្មី ណាមួយ សុទ្ធតែ អាច ក្លាយទៅជា ផល វិបាក ដ៏ ធ្ងន់ធ្ងរ   ដែល នឹង ប៉ះពាល់ ដល់ សន្តិភាព និង សន្តិសុខ នៃ ភាគី ប៉ះទង្គិចផ្ទាល់ រហូត ដល់ ក្នុង តំបន់ និង អន្តរជាតិ ទៀត ផង ៕

ដោយ ៖ សិលា


ចែករំលែក៖