ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន
១.ឈ្មោះ គិន ជ្រូក ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
២.ឈ្មោះ ពេជ្រ វុធធឿន ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរគ្មាន រស់នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ចំនួន០២កញ្ចប់ ទម្ងន់ ២.៣៣ក្រាម (ថ្លឹងទាំងសំបក) ,ទូរស័ព្ទ០៣គ្រឿង ,អត្តសញ្ញាណប័ណ្ណ ចំនួន០២ ,ព្រមទាំងឧបករណ៍ប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង រហូតមកដល់ពេលនេះកំពុងឃាត់ខ្លួននៅការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនិតិវិធី ៕
ដោយ៖ សូរិយា