ព័ត៌មានទាន់ហេតុការណ៍៖

លោក តាន់ ហ្សង់-ហ្វ្រង់ស័រ៖ “ប្រទេសនេះមិនសុំទៀតឡើយក្តីអាណិត តែទាមទារការគោរព

ចែករំលែក៖

ភ្នំពេញ ៖ លោក  តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា ៖  “ប្រទេសនេះមិនសុំទៀតឡើយក្តីអាណិត តែទាមទារការគោរព។ 

លោក  តាន់ ហ្សង់-ហ្វ្រង់ស័រ សំដៅថាកម្ពុជារឹងមាំ និងបទពិសោធន៍ឆ្អែកហើយនឹងសង្គ្រាម ។ 

លោក  តាន់ ហ្សង់-ហ្វ្រង់ស័រ បានបន្តថា ៖ ប្រទេសនេះមិនឱនក្បាលទៀតឡើយ តែងើយមើលមេឃ។ ប្រទេសនេះនៅតែបង្ហាញធ្មេញ មិនមែនដើម្បីញញឹមដូចមុនទៀតឡើយ តែដើម្បីខាំ ខាំការប្រមាថ ខាំការមួលបង្កាច់ ខាំការឈ្លានពានជាយថាហេតុណាមួយ…” ៕

ដោយ ៖ សិលា


ចែករំលែក៖