ព័ត៌មានទាន់ហេតុការណ៍៖

ប្រាសាទតាមាន់ កងទ័ពកម្ពុជា និងកងទ័ពថៃ ដែលប្រចាំការនៅលើប្រាសាទតាមាន់ធំ មានការទំនាក់ទំនងគ្នាល្អ ដើម្បីព្រំដែនសន្តិភាព ភាតរភាពរវាងប្រទេសទាំងពីរ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រាសាទតាមាន់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នេះកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលប្រចាំការនៅលើប្រាសាទតាមាន់ធំ មានការទំនាក់ទំនងគ្នាល្អ ដើម្បីព្រំដែនសន្តិភាព ភាតរភាពរវាងប្រទេសទាំងពីរ។ នេះបើយោងតាមប្រភព ពីកងពលតូចថ្មេីរជេីង លេខ៤២ ។ 

ខាងអង្គភាព កងពលតូចថ្មេីរជេីង លេខ៤២  ឱ្យដឹងថា ៖ ថ្ងៃនេះផងដែរ មានបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទស្សនាប្រាសាទតាមាន់ ដែលជាមោរតកពីដូនតាខ្មែរយើង ស្ថិតនៅ ឃុំគោកមន  ស្រុកបន្ទាយអំពិល  ខេត្តឧត្តរមានជ័យ  និងបានសាកសួរសុខទុក្ខដល់កងកម្លាំងដែលឈរជើងការពារបូរណៈភាពដែនដីនៅទីនោះផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖