ភ្នំពេញ៖ លេខាធិការដ្ឋាន គ.ស. ព.ស បានឱ្យដឹងថា ការបង្ហោះផ្សាយរបស់ Facebook Page នេះ ដែលបានប្រើសំឡេង AI ផលិត គឺជាព័ត៌មានក្លែងក្លាយ។
មិនមានការលួចបើកច្រកឲ្យបន្លែ ផ្លែឈើថៃ ចូលមកកម្ពុជាទេ។
កម្ពុជានៅតែបន្តហាមឃាត់ការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃនៅគ្រប់ច្រកព្រំដែនកម្ពុជា-ថៃទាំងអស់ ខណៈប្រទេសថៃបន្តបិទច្រកព្រំដែនជាឯកតោភាគី។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ សូមឈប់ផ្សព្វផ្សាយនិងកុំចែករំលែកព័ត៌មាននេះ ៕