ខេត្តបាត់ដំបង៖ ព្រោះតែអន់ចិត្តនឹងគ្រួសារធ្វើការនឿយហត់ពិបាក បុរសម្នាក់បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ១០និង២០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៥ នៅចំណុចក្រុមទី២១ ភូមិអូរគ្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្រុមគ្រួសារបាននិយាយថា ជនរងគ្រោះតែងតែរអ៊ូរទាំអំពីភាពនឿយហត់ក្នុងការងារប្រចាំថ្ងៃ ហើយក៏តែងតែប្រលយអំពីការប៉ុនប៉ង ធ្វើអត្តឃាតជាញឹកញាប់មកដែរប៉ុន្តែគ្មាននរណាចាប់អារម្មណ៍ពីព្រោះគិតថា ជាសម្ដីនៅ ក្នុងក្រុមគ្រួសារ ដែលតែងតែកើតមានយ៉ាងដូច្នេះឯង។ ស្រាប់តែទីបំផុតក៏ប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននឹងដើមស្វាយទៅហើយ។
បុរសដែលចងកធ្វើអត្តឃាតមាមឈ្មោះ អៀង សំអុល អាយុ៤១ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅចំណុចក្រុមទី២១ ភូមិអូរគ្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយយកខ្សែអង្រឹងរុំព័ទ្ធជាប់នឹងខ្សែគោប្រវែង ០.៩០ម៉ែត្រ ចងកនឹងមែកស្វាយកំពស់ពីដីប្រវែង ២ម៉ែត្រ នៅក្នុងចំការស្វាយក្រោយ ផ្ទះប្រហែល ១០០ម៉ែត្រ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យរួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច