ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០២៥មានករណីសាកសព ទារកម្នាក់ដែលគេសង្ស័យថាម្ដាយយកមកផ្លុងចោលនៅក្នុងគំនរសំរាមនៅផ្សារទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្នបានប្រាប់អោយដឹងថា មាន ករណី ប្រទះឃេីញសាកសព ទារកម្នាក់ភេទប្រុសដែលទើបនិងកើតដែរគេសង្ស័យថាត្រូវម្ដាយឬឪពុកយកមកផ្លុងចោលនៅក្នុងគំនរសំរាមនៅផ្សារទួលគោក បានដេកស្លាប់ដោយមិនទាន់ដឹងមូលហេតុ ភ្លាមៗនោះបុរសម្នាក់ដែរជានាក់ប្រមូលសំរាមក៏បានរាយការណ៍ទៅដល់ សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុក៏បានរាយការណ៍ទៅឲ្យកម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច័យពិនិត្យផងដែរ។
បច្ចុប្បន្ន (សព ) សមត្ថកិច្ចបានដឹកយកទៅវត្ត ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ៕

ដោយ៖ ជីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច