ការបំផ្ទុះគ្រាប់បែកនៅទីក្រុងញូវយ៉ក បានបណ្តាលឲ្យមនុស្ស២៩នាក់រងរបួសនោះ ជាសកម្មភាពភេរវកម្ម ។ ប៉ុន្តែគេនៅមិនទាន់ដឹងគោលដៅពិតប្រាកដនៅឡើយទេ ហើយក៏មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវផងដែរ ។ នេះបើតាមអភិបាលក្រុងញូវយ៉កថ្លែងប្រាប់ប្រភពព័ត៌មាន ។
ការបំផ្ទុះគ្រាប់បែកបានកើតឡើងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ក្នុងសង្កាត់ Chelsea នៃ Manhattan ទីប្រជុំជនដែលអគារប្រណីតៗ ភោជនីយដ្ឋាន និងកន្លែងកម្សាន្តសប្បាយដូចជាបា ជាដើមនោះ ។
ប៉ូលិសបានរកឃើញគម្រោងបំផ្ទុះគ្រាប់បែកទី២ និងបានរារាំងប្រកបដោយសុវត្ថិភាព ហើយពេលនេះបាននិងកំពុងធ្វើវិភាគ ។
ការបំផ្ទុះគ្រាប់បែកនេះ កើតឡើងបន្ទាប់ទីភ្នាក់ងារព័ត៌មានទាក់ទងជាមួយក្រុមរដ្ឋអិស្លាម IS បានប្រកាសថា កម្លាំងទាហានរបស់ពួកគេបានវាយប្រហារដោយកាំបិតនៅក្នុងហាងទំនើបរបស់អាមេរិកមួយកន្លែង បណ្តាលឲ្យរងរបួសមនុស្ស៨នាក់ ស្ថិតនៅក្នុងរដ្ឋ Minnesota ថ្ងៃសៅរ៍នោះផងដែរ ។
ប៉ូលិសក្នុងតំបន់ស៊ើបអង្កេតដឹងថា ជនវាយប្រហារមានជាប់ពាក់ព័ន្ធជាមួយព្រះ Allah ប៉ុន្តែមូលហេតុពិតប្រាកដ គឺមិនទាន់ច្បាស់ឡើយ ។ ប៉ូលិសបានបាញ់សម្លាប់ជនវាយប្រហារ ហើយជននេះក៏មិនជាប់ពាក់ព័ន្ធការបំផ្ទុះគ្រាប់បែកនៅទីក្រុងញូវយ៉កឡើយ ។
លោក Andrew Cuomo អភិបាលក្រុងញូវយ៉កថ្លែងថា ការបំផ្ទុះគ្រាប់បែកនោះជាសកម្មភាពភេរវកម្ម ។ ប៉ុន្តែវាមិនមានទំនាក់ទំនងជាមួយក្រុមភេរវកម្មអន្តរជាតិនោះទេ ៕ ថាច់ យ៉ាត