ព័ត៌មានទាន់ហេតុការណ៍៖

លោក ស្រ៊ឺ ស្រេង អះអាងថា រដូវកាលថ្មី មិនឲ្យកីឡាករខ្មែរប៉ះគ្នាដូចរដូវចាស់នោះទេ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីមានភាពអសកម្ម ក្នុងរដូវកាលទី៣ ដែលទើបបានបញ្ចប់កាលពីសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ កន្លងថ្មីៗនេះ លោក ស្រ៊ឺស្រេង ហៅសំណព្វ តំណាងស្ថានីយទូរទស្សន៍ ភីអិអិ បានអះអាងថា “កម្មវិធីសមរភូមិអ្នកប្រយុទ្ធ” រដូវកាលទី៤បានរៀបចំរូបមន្តប្រកួតវិលជុំសន្សំពិន្ទុ ដោយមិនឲ្យកីឡាករកម្ពុជាម្នាក់ណាត្រូវវិលមកជួបប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដូវរដូវកាលទី៣នោះទេ។

លោកសំណព្វ បានឲ្យដឹងថា នេះគឺជាបទពិសាធន៍ អ្វីដែលល្អយើងនូវរក្សាធ្វើវាបន្ត ហើយអ្វីដែលមិនល្អយើងត្រូវបោះវាចោល ដូច្នេះការប្រកួត សមរភូមិអ្នកប្រយុទ្ធ រដូវកាលថ្មី ដែលមានសមាសភាពកីឡាករ កម្ពុជា៤នាក់ និងកីឡាករថៃ៤និងចាប់ផ្តើមប្រកួតពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៦តទៅ ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម រយៈពេល១២សប្តាហ៍ ។

លោកសំណព្វបានសម្តេងការសោគស្តាយចំពោះអ្វីដែលកើតមានឡើងនៅក្នុងកម្មវិធី “កម្មវិធីសមរភូមិអ្នកប្រយុទ្ធ” ខាងលើនេះ បណ្តាលមកពីឧបទ្ធវហេតុលើកីឡាករថៃទាំង២នាក់ បណ្តាលឲ្យគ្រូពេទ្យនៅប្រទេសមិនអនុញ្ញាតឲ្យឡើងសង្វៀនរយៈពេល៣ខែដូច្នេះហើយ តណាង ស្ថានីយទូរទស្សន៍ តំណាងសហព័ន្ធកីឡាកីឡាប្រដាល់កម្ពុជា តំណាងម្ចាស់ឧបត្ថម្ភ និងតំណាងភាគីកីឡាករថៃ បានឯកភាពគ្នា យកកីឡាករកម្ពុជា ដូចគ្នា ប្រកួតផ្តាច់ព្រ័ត្រ ដោយសំអាងថា មិនអាចរកកីឡាករណាមកជំនួសបានឡើយ។

ទន្ទឹមនិងភាពអសកម្មខាងលើនេះដែរ លោក សង្វៀនប្រដាល់ភីអិអិបានរៀបចំរដូវកាលថ្មីមួយទៀត គឺកីឡាករ កម្ពុជា៤នាក់និងកីឡាករថៃ៤នាក់ ប៉ុន្តែមិនតម្រូវឲ្យកីឡាករខ្មែរប៉ះជាមួយ ឬក៏កីឡាករថៃប៉ះជាមួយថៃដូចគ្នានោះទេ។ ចំពោះសមាសភាពកីឡាករកម្ពុជា៤នាក់ មានដូចជាកីឡាករ អ៊ុង វីរៈ ព្រំ សំណាង កីឡាករ សុខ ទូច និងកីឡាករ មាស ភារម្យ។ អ្នកប្រដាល់ថៃទាំង៤នាក់ ទី១-ឈ្មោះ ឌីសេសលេក ថបឃីងបុកសីង ទី២-កាំឡាយផេត ថ.ផ្រានយីស៊ីបហុកទី៣-តងចេ ឆ.ឆាណាឆីប និងទី៤-ណាក់រ៉បដាំ ស៊ីតចាណយ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់ ដែលប្រសិទ្ធនាមថា “កម្មវិធីសមរភូមិអ្នកប្រយុទ្ធ” រដូវកាលទី៣នេះ ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ ឡុង សុវណ្ណឌឿន មកពីក្លកិប សាលវ័ន្តកីឡា ក្រោយវាយឈ្នះកីឡាករ ពេជ្រ សីហា មកពីក្លិប ក្រសួងពារការជាតិ ដោយពិន្ទុ។  ក្នុងនោះចំណាត់ថ្នាក់លេខ១ទទួលបានប្រាក់រង្វាន់ចំនួន២០លានរៀល អមជាមួយពាន១ ខ្សែក្រវ៉ាតមួយ។ លេខ២ទទួលបាន១០លានរៀល ពាន១ផងដែរ ៕ សារីម

 

 

img_6490 img_6489 img_6488 img_6487 img_6486 img_6485 img_6483


ចែករំលែក៖