មន្ត្រីបានឲ្យដឹងថា ទុកដឹកអ្នកធ្វើព្យុហយាត្របានបុកគ្នានៅទន្លេ Chao Phraya ប្រទេសថៃ បណ្តាលឲ្យលិច ស្លាប់មនុស្ស១៣នាក់ និងនៅបាត់ខ្លួន១០នាក់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ។
ពុំមានសេចក្តីរាយការណ៍ពាក់ព័ន្ធជនបរទេសស្ថិតនៅក្នុងហេតុការណ៍នេះទេ ។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅជិតរដ្ឋធានីអាយុធ្យា ដែលជាទីតាំងរមណីយដ្ឋានទាក់ទាញភ្ញៀវទេសចរណ៍ដ៏ច្រើនលើសលប់នោះ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា មនុស្សប្រមាណ១០០នាក់បានធ្វើដំណើរលើទុកដែលមានកម្ពស់២ជាន់ ដែលជួបគ្រោះថ្នាក់នោះ ។
ប្រធានគ្រប់គ្រងគ្រោះមហន្តរាយ លោក Udomsak Khaonoona បានថ្លែងថា រហូតមកដល់ពេលនេះ មនុស្ស១៣នាក់បានបាត់បង់ជីវិត និង៣៣នាក់បានរងរបួស ។ ហេតុការណ៍កើតឡើងនៅចម្ងាយ៨០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាងកក ៕ ថាច់ យ៉ាត