ខេត្តបន្ទាយមានជ័យ៖ សភាពការណ៍នៅព្រំដែននៅថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៥នេះ បងប្អូនអាជីវករនិងកម្មករអូសរទេះច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតពួកគាត់ធ្វើដំណើរទៅលក់ដូរខាងប្រទេសថៃធម្មតា តែដោយឡែកជនជាតិថៃដែលមកធ្វើការនៅក្នុងកាស៊ីណូក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យប្រទេសកម្ពុជាជាប់ព្រំដែនខាងភាគីថៃមិនអនុញ្ញាតឲ្យចូលមករកស៊ីនោះទេ។តាមការឲ្យដឹងពីមន្ត្រីច្រកទ្វារព្រំដែននៅថ្ងៃដដែលនេះថាៈយោធាថៃមិនអនុញ្ញាតឲ្យអាជីវករខ្មែរយកម៉ូតូចូលក្នុងផ្សាររោងក្លឿប្រទេសថៃដែលឈមច្រកទ្វារព្រំដែនប៉ោយប៉ែត គីយោធាថៃឲ្យដើរថ្មើរជើងទាំងអស់គ្នា ដោយឡែកអាជីវករដែលមានរថយន្តបើកចូលទៅលក់ដូរក្នុងផ្សារខាងលើគឺយោធាថៃបានអនុញ្ញាតឲ្យបើកចូលបាន៕

ដោយ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច