ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរ ABC អិចស្ត្រា ស្តោត ដបថ្មី បានសម្ពោធដាក់លក់លើទីផ្សារហើយ

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ទី១៧ ខែកញ្ញា ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានប្រកាសបង្ហាញជាផ្លូវការនូវ ABC អិចស្ត្រាស្តោតដបដែលរចនាឡើងជាមួយរូបរាងថ្មីដ៏គួរឲ្យទាក់ទាញ ដែលប្រារព្វធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ព្រឹត្តិការណ៍នេះរៀបចំឡើងជាលក្ខណៈរាត្រីសមោសរដែលមានឈ្មោះថា“(ABC Golden Black Night) ត្រូវបានរៀបចំយ៉ាងពិសេសដើម្បីប្រកាសសម្ពោធលក់ស្រាបៀរទឹកខ្មៅដបថ្មីដោយបានអញ្ជើញភ្ញៀវ វីអាយភី រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ និងបុគ្គលិកប្រតិបត្តិរបស់ក្រុមហ៊ុនដៃគូ ពាណិជ្ជកម្មជាពិសេសវត្តមាននៃតារាចម្រៀង តារាសម្តែង និងតារាបង្ហាញម៉ូតជា ច្រើន ដូចជាអ្នកនាង ពេជ្រ សោភា, លោក ជី ដេវីត, កញ្ញា សុគន្ធនីសា, លោក ឆាយ វីរៈយុទ្ធ, លោក អ៊ុន សុធ្ធា និង តារាល្បីៗ ជាច្រើនរូបទៀត។

កម្មវិធីរាត្រីនោះថាកម្មវិធីជប់លៀង ពាក់របាំងមុខដែលក្នុងកម្មវិធីនេះភ្ញៀវបានអញ្ជើញមកចូលរួមដោយស្លៀកពាក់ពណ៌ខ្មៅ ឬពណ៌មាស និងពាក់របាំងមុខពិសេសដើម្បីបន្ថែមភាពអាថ៍កំបាំងនៃព្រឹត្តិការណ៍នេះ ជាពិសេសមានការចូលរួមសម្តែងពីក្រុមអ្នកលេងសៀកអន្ដរជាតិដែលមានឈ្មោះថា “The Magic Cube” មកពីប្រទេសបារាំងមកសំដែងសៀករហ័សកម្មបែប ទំនើប និងលាតត្រដាង ABC អិចស្ត្រា ស្តោតរូបរាងដបថ្មីនៅលើឆាកព្រមទាំងមាន កម្មវិធីដើរបង្ហាញម៉ូដពាក់របាំងមុខនិង ការសម្តែងរបាំស្រមោលសហសម័យ ដែលបង្ហាញពីប្រវត្តិនៃស្រាបៀរ ABC អិចស្ត្រាស្តោត។

ការសម្តែងនេះបានបង្កបរិយាកាសកាន់តែរំភើបរីករាយបន្ថែមទៀតជាមួយនឹង តន្រ្តីដែលប្រគំឡើងដោយក្រុមតន្រ្តីអន្តរជាតិ និងជាមួយនឹងបទពិសោធន៍ថ្មីនៃការទទួលទានអាហារបែបបច្ចឹមប្រទេស លំដាប់សណ្ឋាគារផ្កាយ៥។

ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ពិសេសជាមួយបណ្តាអ្នកសារព័ត៌មានល្បីៗក្នុងស្រុកមានតារាល្បីៗជាច្រើនរូបបានមានប្រសាសន៍ថាពួកគាត់ចូលចិត្តទទួលទានស្រាបៀរ ABC អិចស្ត្រាស្តោតពីព្រោះពួកគាត់ឲ្យតម្លៃទៅលើអ្វីៗដែលល្អប្រណីតនៅក្នុងជីវិតហើយមានប្រសាសន៍បន្តទៀតថា ស្រាបៀរទឹកខ្មៅនេះត្រូវបានវាយតម្លៃខ្ពស់ជាស្រាបៀរទឹកខ្មៅមានគុណភាពខ្ពស់ ធ្វើឡើងពីគ្រឿងផ្សំដែលបានសម្រិត សម្រាំងយ៉ាងពិសេសជាមួយនឹងដំណើរការនៃខ្សែសង្វាក់ផលិតយ៉ាងល្អឥតខ្ចោះ។

ABC អិចស្ត្រាស្តោតសាកសមជាមួយយុវវ័យសម័យថ្មី និងផ្តល់នូវបទពិសោធន៍ថ្មីក្នុងការក្របរសជាតិនៃស្រាបៀរ ABC អិចស្ត្រាស្តោតដែលបានរចនាជារូបរាងដបថ្មីគួរជាទីទាក់ទាញ។ ហើយក៏មានយុទ្ធនាការផ្សព្វផ្សាយថ្មីមួយដែលហៅថា “ឆ្ពោះទៅរកឧត្តមភាពទឹកខ្មៅល្អដូចមាស”ដើម្បីគាំទ្រដល់ផលិតផលថ្មីនេះផងដែរ៕
ភារម្យ

img_0862-copy 12-copy 11-copy 09-copy 07-copy 06-copy 05-copy 04-copy 03-copy 02 01-copy img_0925-copy

 


ចែករំលែក៖