ព័ត៌មានទាន់ហេតុការណ៍៖

សិល្បករជាច្រើនចូលរួមកម្មវិធីសប្បុរសធម៌ ជួនមន្ទីពេទ្យគន្ធបុប្ផាទោះមានភ្លៀងធ្លាក់

ចែករំលែក៖

ភ្នំពេញ៖ សិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានចូលរួមព្រឹត្តិការណ៍សប្បុរសធម៌រកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផាបើទោះបីជាមានការរំខានដោយភ្លៀងក្តី។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញានៅក្នុងបរិវេណសាកលវិទ្យាល័យ ន័រតុនជ្រោយចង្វា។

តារាចម្រៀងទាំងសម្ដែងនិងតារាកំប្លែងសុទ្ធតែមកបង្អួតសម្រស់ជាមួយនឹងម៉ូដសម្លៀកបំពាក់ប្លែកៗក្បាច់រាំនិងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតនៅក្នុងព្រឹត្តការណ៍នេះ។

អ្នកផលិតកម្មវិធីលើកឡើងថាទោះមានភ្លៀងធ្លាក់កម្មវិធីនេះនៅតែជោគជ័យ។

ជោគជ័យព្រោះតែជាលះបង់របស់តារាល្បីៗដែលសុខចិត្តច្រៀង រាំ និងដើររ៉ៃអង្គាស ថវិកាទាំងដំណក់ទឹកភ្លៀង។ ទោះយ៉ាង ណាចំពោះថវិកានៅមិនទាន់បានបូកសរុបនៅឡើយទេដោយសារតែព្រឹត្តិការណ៍ទំាងមូលត្រូវរង់ចាំព្រឹត្តិការណ៍តាំងពិព័រណ៍ ពេញមួយថ្ងៃទី១៨ ខែកញ្ញានេះទៀត។

គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍ដើរលើ កម្រាលព្រំដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៧ ខែកញ្ញា គឺជាការរៀបចំដោយនិស្សិតពេទ្យរបស់សាលាន័រតុន ក្រោមការជ្រោមជ្រែងសាកលវិទ្យាល័យន័រតុន ដោយមានការរៀបចំកម្មវិធីសិល្បៈពីស្ថាបនិកGroup «គ្រួសារតារាកម្ពុជា»។ ព្រឹត្តិការណ៍ធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី១៧ និង១៨ ខែកញ្ញា ដោយមានកម្មវិធីពិព័រណ៍តាំងពីម៉ោង៨ព្រឹករហូតដល់ម៉ោង៨យប់។ ការចូលរួមកម្មវិធីខាងលើគឺដោយសេរីមិនគិតប្រាក់ហើយ អ្នកចូលរួមអាចជួបជាមួយនឹងសិល្បករក្នុងដួងចិត្តរបស់ពួកគេដោយផ្ទាល់ផងដែរ៕ វឌ្ឍនា

img_9611 img_9601 img_9599 img_9630


ចែករំលែក៖