ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ហ៊ុន សែន ក្រើនរំលឹកថា «មន្ត្រីគឺជាខ្ញុំ បម្រើ របស់ប្រជាជន»

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បាន លើកឡើងបែបនេះ នាពិធីជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា  បន្ទាប់ពីបានអញ្ជើញជួបប្រជុំជាមួយមេបញ្ជាការអង្គភាពចំណុះទិសទី២ និងទិសទី៣ នៅទីបញ្ជាការស្រាលទិសទី៣ ក្រុងសំរោង។

សម្ដេចតេជោបានបញ្ជាក់ថា ប្រទេសយើងកំពុងជួបប្រទះបញ្ហាវិវាទជាមួយថៃ បើមិនមានការ ផ្លាស់ ប្តូរ មេដឹកនាំក្រុងបាងកក អាចមានសង្គ្រាមយូរ ហើយមិនដូច កន្លង ទៅ កាល ពី ឆ្នាំ ២០១១ នោះ ទេ ។សម្តេចបានណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋាន ដើម្បី ការពារ ខ្លួន ហើយ កុំ ភ្លេច ការ បង្ក បង្កើន ផល ទោះ សភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេល នេះរ ដូវ វស្សា បាន មក ដល់ ហើយ ។

បន្ថែមពីនេះ ទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម សម្តេចតេជោ លើកឡើងថា គោល នយោ បាយ ភូ មិ ឃុំសង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ខ្លាំងណាស់។ ហើយអ្នក ដឹក នាំ មាន ប្រសិទ្ធភាព គឺលោក-លោកស្រីឃុំសង្កាត់នេះហើយ ដែលត្រូវចូល រួម គ្រប់ គ្រង សន្តិសុខ សង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ត្រូវប្តូរផ្តាច់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាកង្វល់រួម និង កង្វល់ដោយឡែកសម្រាប់គ្រួសារនីមួយៗ។

ចំពោះការបិទព្រំដែនដែនតាមទំនើងចិត្តរបស់ថៃ សម្តេចតេជោ លើកឡើងថា ថៃបិទដោយ ខ្លួន ឯង ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ តែបែរមកសុំចរចា។ ប្រទេស ថៃ បច្ចុប្បន្នប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេ ស៊ី ជា ដើម ក៏មានបញ្ហាជាមួយគ្នាដែរ។ សម្តេចបន្តថា សម្រាប់កម្ពុជា ចង់ឱ្យព្រំដែន ជាមួយ ប្រទេស ជិត ខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

ដោយ ៖ សិលា


ចែករំលែក៖