ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ៖ «សាមគ្គី ភាពជាតិជា អាយុ ជីវិត របស់ជាតិ មាន សាមគ្គីភាព ទេីបជាតិរស់ បេីបែកបាក់សាមគ្គីភាពជាតិនឹងត្រូវស្លាប់»

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដ៏មានឥទ្ធិពលបំផុតនៅកម្ពុជា បានថ្លែងថា ៖ ៖ «សាមគ្គី ភាពជាតិជា អាយុ ជីវិត របស់ជាតិ មាន សាមគ្គីភាព ទេីបជាតិរស់ បេីបែកបាក់សាមគ្គីភាពជាតិនឹងត្រូវស្លាប់» សម្ដេច ហ៊ុន សែន ថ្លែងក្នុង ពីធី មីទ្ទីងរំឭក ខួបទី៧៤ ថ្ងៃបង្កេីតបក្ស ប្រជាជន កម្ពុជា ។ 

សម្ដេច ប្រធាន បក្ស ប្រជាជន កម្ពុជា ប្រាប់ មន្រ្តីគណបក្សគ្រប់រូប ត្រូវ ធ្វេីតែអំពេីល្អ មិនធ្វើ អ្វីឱ្យប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍ប្រជាជន និងមិនត្រូវមានឥរិយាបថជាចៅហ្វាយនាយប្រជាជនឡេីយ។

សម្តេចប្រធាន គណបក្ស ប្រជាជន កម្ពុជា បានលើកឡើងថា ៖«សកម្មភាពវាយប្រហារខុសច្បាប់ ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា»។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៨ មិថុនានេះ មានរយៈពេល ១ខែហេីយ ដែល កងទ័ពកម្ពុជា រងការ វាយប្រហារ ពីកងទ័ពថៃ។ ហេតុការណ៍ កាលពីថ្ងៃទី២៨ ឧសភា បណ្ដាល ឱ្យ យោធិនកម្ពុជា បាត់បង់ ជីវិត ៕

ដោយ ៖ សិលា


ចែករំលែក៖