ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនយោបាយ និយមរាជានិយមថៃ ៖ មធ្យោបាយងាយស្រួលបំផុតក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា គឺ បណ្តេញ នាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រ ចេញពីអំណាច

ចែករំលែក៖

ទីក្រុងបាងកក ៖ លោក Warong Detkijwikrom អ្នកនយោបាយ និយមរាជានិយមថៃ បាននិយាយប្រាប់បាតុករថៃប្រហែល ជា១ម៉ឺននាក់នៅរសៀលថ្ងៃសៅរ៍នេះថា  មធ្យោបាយងាយស្រួលបំផុតក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា គឺ បណ្តេញ នាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រា ចេញពីអំណាច។

ออกไป… ចុះចេញទៅៗ… នេះជាសម្រែករំពងក្រុងបាងកក នៅថ្ងៃនេះ! ទាមទារឲ្យ លោកស្រីផែថងថាន ស៊ីណាវ៉ាត្រា ចេញពីនាយករដ្ឋមន្រ្តី!

គេកំពុងរង់ចាំថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ តើតុលាការធម្មនុញ្ញសម្រេចយ៉ាងណា? ទទួលយកញត្តិរបស់ក្រុមសមាជិកព្រឹទ្ធសភា ដើម្បីឈានដល់ការសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តី លោកស្រីផែថងថាន ស៊ីណាវ៉ាត្រា ៕ 

ដោយ ៖ សិលា


ចែករំលែក៖