ព័ត៌មានទាន់ហេតុការណ៍៖

កូនត្រីធម្មជាតិរាប់សិបតោនត្រូវបានឈ្មួញចិញ្ចឹមត្រីឆ្តោយកមកធ្វើនុយដែលច្បាប់ហាមឃាត់

ចែករំលែក៖

ខេត្តសៀមរាប ៖ បើយោងតាមច្បាប់ស្តីពីការចិញ្ចឹមកូនត្រីឆ្ដោបានបង្ហាញថាការចិញ្ចឹមកូនត្រីប្រភេទនេះគឺបានកំណត់ថា មិនត្រូវយកកូនត្រីធម្មជាតិយកមកធ្វើជា ចំណីនោះទេពោលគឺឲ្យត្រីឆ្តោស៊ីតែត្រីខូចគុណភាពនិងត្រីសប្បនិមិត្តប៉ុណ្ណោះ ។ ទោះ ជាយ៉ាងនេះក្តីនៅក្នុងក្រុងសៀមរាបមានស្រះចិញ្ចឹមត្រីឆ្តោប្រមាណជាង១០កន្លែងកំពុងដំណើរការដោយឲ្យត្រីឆ្តោស៊ីកូនត្រីធម្មជាតិរាប់សិបតោនក្នុងមួយថ្ងៃៗ។

ជាមួយគ្នានោះដែរពលរដ្ឋម្នាក់បាន សម្តែងការព្រួយបារម្ភបើបណ្តោយឲ្យមានការយកកូនត្រីធម្មជាតិយកមកឲ្យត្រីឆ្តោស៊ីយ៉ាងនេះពិតជាថ្ងៃខាងមុខត្រូវហិនហោចពូជត្រីនៅក្នុងបឹងទន្លេសាបនេះជាក់ជាមិនខានបើទោះជាកូនត្រីទើបនឹងញាស់ឬមានស្លាបហើរក៏មិនអាចគេចរួចបានឡើយ ។ ពលរដ្ឋបន្តថាបើមន្ត្រីជំនាញមិនឆាប់ចុះត្រួតពិនិត្យនោះទេច្បាស់ជាថ្ងៃណាមួយកូនចៅជំនាន់ក្រោយលែងស្គាល់ត្រីធម្មជាតិទៀតហើយ ។ ករណីនេះគេដាក់ការសង្ស័យថាមានសមត្ថកិច្ចជំនាញនិងអាជ្ញាធរដែនដីមួយចំនួនប្រហែលទទួលសំណែនពីបទល្មើសទាំងនោះទើបមិនមានការចុះបង្ក្រាប ។

តាមប្រភពបានឲ្យដឹងថាការចិញ្ចឹមត្រីឆ្ដោដែលទទួលបានផលច្រើននេះគឺនៅ សង្កាត់ចុងឃ្នៀស គេចិញ្ចឹមដាក់បែ ឬដាក់ ក្រោមផ្ទះបណ្ដែតទឹក ។ ចំណែកនៅសង្កាត់ សៀមរាប និងសង្កាត់ស្វាយដង្គុំគេចិញ្ចឹមតាមរបៀបជីកស្រះធំៗដាក់កូនត្រីរាប់សិបម៉ឺនក្បាល ។

ប្រភពពីប្រជាពលរដ្ឋធ្លាប់ចិញ្ចឹមត្រីនេះបាននិយាយថា សំរាប់ពួកគាត់ក្រីក្រមិន អាចមានលទ្ធភាពចិញ្ចឹមត្រីឆ្ដោបានទេ ព្រោះរកលុយសម្រាប់ទិញ ចំណីត្រីផង និងរកលុយបង់ឲ្យសមត្ថកិច្ចផង ទើប អាចបន្ដរករបរនេះបាន បើមិនដូច្នេះទេ ប្រាកដជាត្រូវគេចាប់មិនខាន ។ ក្រុមអ្នក ចិញ្ចឹមត្រីឆ្ដោខ្នាតធំៗនៅសៀមរាបភាគច្រើនជាជនជាតិវៀតណាម ដែលមកប្រកប របរនេះជាយូរយារណាស់មកហើយៗក្នុង រូបភាពជាក់ស្តែងនេះគឺជាស្រះចិញ្ចឹមត្រី របស់ជនជាតិវៀតណាមឈ្មោះង្វៀង យាំង ដាង ជាអ្នករុញស៊ីបផងនិងចិញ្ចឹមត្រីឆ្តោ ផងប្រចាំតំបន់ទន្លេសាប ។

ទាក់ទិនករណីនេះលោកស្រី កែវ សុភក្តិ នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀសបានឲ្យដឹងនាថ្ងៃទី១៨ ខែកញ្ញាថាការចិញ្ចឹមត្រីឆ្តោនៅតំបន់របស់លោកគ្រប់គ្រងមានតែ១០កន្លែងទេ ហើយករណីចិញ្ចឹមត្រីឆ្តោនេះគឺរដ្ឋបានឲ្យចិញ្ចឹមវិញហើយ។តែការ ចិញ្ចឹមនោះគឺែមិនឲ្យយកកូនត្រីធម្មជាតិមកធ្វើចំណីនោះទេគឺបានត្រឹមតយកត្រីខូចគុណភាពឬក៏ត្រីសមុទ្រត្រីសប្បនិមិត្តឲ្យវាសីុុប៉ុណ្ណោះ ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរ នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀម រាប លោក ព្រិន្ទ សាវិន មិនអាចទាក់ទងសុំការពន្យល់ពីលោកបានទេនៅរសៀលថ្ងៃទី១៧ ខែកញ្ញា ដោយទូរស័ព្ទទៅលោកជាច្រើនដងតែគ្មានអ្នកទទួល ។

គួរបញ្ជាក់ថា កន្លងទៅប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យពលរដ្ឋចិញ្ចឹមត្រីឆ្តោវិញតែមន្ត្រីជំនាញគួរចុះពិនិត្យជាក់ស្តែង ព្រោះក្នុងច្បាប់មិនអនុញ្ញាតឲ្យយក កូនត្រីធម្មជាតិមកធ្វើនុយត្រីឆ្តោនោះទេ ។

ទោះជាយ៉ាងនេះក្តីគេសង្ឃឹមថា អាជ្ញាធរនិងជំនាញពាក់ព័ន្ធច្បាស់ជាអាចទប់ស្កាត់បទ ល្មើសនេសាទនិងបង្ក្រាបរាល់ការប្រើប្រាស់ ឧបករណ៍នេសាទល្មើសច្បាប់ ឲ្យខាងតែបានធ្វើយ៉ាងណាឲ្យផលត្រីក្នុងបឹងទន្លេសាបគង់វង្សបានច្រើនអាចទប់ទល់ ទៅនឹងតម្រូវការហូបចុករបស់ប្រជាពលរដ្ឋបាន ៕ ប៊ុន រិទ្ធី

 

pusat-3 pusat-3 pusat-2 pusat-2 pusat-1 pusat-1


ចែករំលែក៖