ព័ត៌មានទាន់ហេតុការណ៍៖

ខូចចិត្តនឹងប្រពន្ធរត់ចោលបុរសតែលតោលផឹកស្រារហូតដល់គាំងបេះដូងស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេដឹងថា ប្រពន្ធសុំបែកផ្លូវហើយតូចចិត្តពេកក៏បាន ផឹកស្រាថ្នាំរាល់ថ្ងៃរហូតដេកស្លាប់នៅលើរោងតាមចិញ្ចើមផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមផ្លូវលេខ ៤៥BT ក្នុងក្រុម១ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពុនខណ្ឌមានជ័យ ។

ប្រភពព័ត៌មានពីស្រ្តីម្នាក់ដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា សពមានឈ្មោះ សេង អាយុ៣៥ឆ្នាំ មុខ របរកម្មករសំណង់ ស្នាក់នៅក្នុងរោងខាងលើនេះបានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ។ ស្រ្តី ដដែលបានបន្តទៀតថា មុនពេលស្លាប់ បុរសខាងលើបានប្រាប់អ្នកជិតខាងគ្រប់គ្នាថា រូបគាត់មិនមានផ្ទះសម្បែងទេហើយប្រពន្ធក៏សុំបែករត់ចោលបាត់ធ្វើឲ្យរូបគាត់ចេះតែដើរតែលតោលគ្មានគោលដៅបានមកសុំរោងស្នាក់នៅតែពេលយប់ ពេលថ្ងៃទៅធ្វើការបានលុយយកមកទិញស្រាផឹកជារៀងរាល់ថ្ងៃគឺផឹកស្រាថ្នាំច្រើនជាងហូបបាយទៅទៀតរហូតដល់ព្រឹកថ្ងៃកើតហេតុស្រាប់តែគាត់បានប្រទះឃើញបុរសនេះ ដេកស្លាប់ទាំងញញឹមទើបទៅប្ដឹងសមត្ថ កិច្ចឲ្យចុះមកត្រួតពិនិត្យ ។

លោក អ៊ុក យុន អាយុ៥០ឆ្នាំ ជាមេភូមិ សន្សំកុសល៦ សង្កាត់បឹងទំពុន ខណ្ឌមាន ជ័យបានប្រាប់ថា កាលពីព្រឹកថ្ងៃទី១៩ ខែ កញ្ញាដោយមានប្រជាការពារភូមិបានទូរស័ព្ទប្រាប់ថា មានបុរសអនាថាដេកស្លាប់ ហើយក៏ប្រញាប់ចុះទៅត្រួតពិនិត្យរួមជា មួយសមត្ថកិច្ចមូលដ្ឋានធ្វើកោសល្យវិច័យ បានឲ្យដឹងថា ស្លាប់ដោយសារគាំងបេះ ដូង។ សពមិនមានសាច់ញាតិទេមានតែ ម៉ូតូកូនទា ពណ៌សមួយគ្រឿងគ្មានស្លាក លេខនៅជាប់នឹងខ្លួន ។

សពជនរងគ្រោះត្រូវបានលោកចៅ សង្កាត់យកទៅតម្កល់ទុកនៅវត្តសំបួរមាសដើម្បីបូជា។ ចំណែកម៉ូតូយកទៅរក្សាទុកនៅនគរបាលប៉ុស្តិ៍បឹងទំពុន ៕ ហេង នរិន្ទ្រ

aes


ចែករំលែក៖