ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរកម្ពុជា ច្រានចោលការចេញផ្សាយដោយកាសែត The Nation ថា ជនជាតិខ្មែរម្នាក់ត្រូវបានឃាត់ខ្លួន, គាត់ទៅធ្វើការដោយស្របច្បាប់ និងគ្មានការឃាត់ខ្លួនទេ

ចែករំលែក៖

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលព័ត៌មានដែលផ្សាយដោយកាសែត The Nation Thailand ថា ជនជាតិខ្មែរម្នាក់ និងជនជាតិមីយ៉ាន់ម៉ា ៧នាក់ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន នៅថ្ងៃទី២៨ ខែមិថុនាម្សិលមិញ។

មន្ដ្រីជាន់ខ្ពស់កម្ពុជា បានអះអាងថា អាជ្ញាធរថៃពិតជាបានឃាត់សួរនាំ មនុស្ស៨នាក់ ក្នុងនោះខ្មែរម្នាក់ប្រាកដមែន ដើម្បីពិនិត្យរកឯកសាររស់នៅ និងធ្វើការនៅប្រទេសថៃ។

ប៉ុន្ដែក្រោយពីការសួរនាំមនុស្សទាំង៨នោះ ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរធម្មតាវិញ បន្ទាប់ពីរកឃើញថា ពួកគេបានចូលមកប្រទេសថៃដោយស្របច្បាប់ និងធ្វើការដោយស្របច្បាប់។

មន្ដ្រីដដែលបានសង្កត់ធ្ងន់ទៀតថា ពួកគេមិនពាក់ព័ន្ធនឹងការប្រមូលផ្តុំធ្វើបាតុកម្មនៅវិមានអនុស្សាវរីយ៍ជ័យជម្នះរបស់ប្រទេសថៃទេ។

សូមបញ្ជាក់ផងដែរថា , នៅទីក្រុងបាងកក ប្រទេសថៃ មានបាតុករជាច្រើន បានប្រមូលផ្ដុំគ្នា ទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង ការរីកដាលនៃការប្រមូលផ្ដុំគ្នា កាន់តែច្រើន ។ ដូច្នេះមិនដឹងថាលោកស្រីនាយករដ្ឋមន្ត្រីថៃ អាចទប់តំណែងរបស់ខ្លួនបានឬមួយយ៉ាងណា ? ៕

ដោយ ៖ សិលា


ចែករំលែក៖