ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូពីរគ្រឿងបុកគ្នារពេញទំហឹងរបួសធ្ងន់និងស្រាលទាំងសងខាង

ចែករំលែក៖

 

ភ្នំពេញ៖ ម៉ូតូឌ្រីមសង់មួយគ្រឿងបើកបរដោយបុរសម្នាក់និងរួមដំណើរនិងនារី ម្នាក់បើកបរ ក្នុងល្បឿនលឿនបញ្ចា្រស់ទិសដៅចរាចណ៍បានជ្រុលទៅបុកម៉ូតូធូដេដែលបើកបរដោយយុវជនម្នាក់ពេញទំហឹងបណ្ដាលអោយបោកនិងថ្នល់រងរបួសធ្ងន់ចំណែកភាគីខាងម៉ូតូសង់របួសស្រាល ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២.៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២០ ខែកញា ឆ្នាំ២០១៦នៅចំណុចជិតផ្សា៧មករា ស្ថិតក្នុងសង្កាត់ បឹងកក់២ខណ្ឌទួលគោក ។

យោងតាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូធូដេ ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ.1.CB. 5864 បើកតាមបណ្ដោយផ្លូវ២៨៩ទិសដៅពីត្បូងទៅជើងខណៈមកដល់ចំណុចកើតជិតផ្សារ៧មករា ស្រាប់មានម៉ូតូឌ្រីមសង់០១៤ពណ័ខ្មៅពាក់ស្លាកលេខភ្នំពេញ.1CY 5254 បើកដោយបុសម្នាក់រួមដំណើរនិងមិត្តស្រីម្នាក់បញ្ចា្រស់ទិសដៅចរាចរណ៍ក្នុងល្បឿនលឿនជ្រុលទៅបុកពេញទំហឹងបណ្ដាលអោយបោកទៅនិងថ្នល់រងរបួសធ្ងន់ខាងម៉ូតូធូដេនិងខាងម៉ូតូឌ្រីមសង់របួសស្រាល ត្រូវបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

ក្រោយកើតហេតុសមត្ថកិ្ចមូលដ្ឋានបានមកដល់បានសំរបសំរួលគ្នាជាមួយបងប្អូនជនរងមគ្រោះដោយភាគីខាងម៉ូតូឌ្រីមសង់ព្រមសងសំណងទៅអោយជនរងគ្រោះចំនួន១០ដុល្លាដើម្បីចញ្ចប់និងកន្លែងកើតហេតុតែម្ដង ៕ ព្រែកជ័យ

 

img-20160920-wa0010

img-20160920-wa0011

img-20160920-wa0012

 

img-20160920-wa0013

 


ចែករំលែក៖