ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​៖​ ក្នុងតួនាទីជានាយករដ្ឋមន្ត្រី បើសម្ដេចចេញបទបញ្ជាហើយ គឺបញ្ជាដាច់ណាត់ ច្បាស់ការ ទទួលខុសត្រូវគ្រប់យ៉ាង មិនលឹបលដូចថៃឡើយ

ចែករំលែក៖

ខេត្តតាកែវ​៖​ ក្នុងតួនាទីជានាយករដ្ឋមន្ត្រី សម្ដេចធិបតី​ ហ៊ុន ម៉ាណែត បានថ្លែង​អះអាងថា បើសម្ដេចចេញបទបញ្ជាហើយ គឺបញ្ជាដាច់ណាត់ ច្បាស់ការ ទទួលខុសត្រូវគ្រប់យ៉ាង មិនលឹបលដូចថៃឡើយ។ ការអំពាវនាវបែបនេះ​សម្ដេចធិបតី ក្នុង​ឱកាស​អបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៥ នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ដូច្នេះថា៖ «កម្ពុជាយើងតាំងពីដើមមកដល់នេះ សំឡេងអត់មានច្រើនទេ សំឡេងនៃការបើក ការបិទ។ សម្ដេចប្រធានព្រឹទ្ធសភា លោកបញ្ចេញមតិទាក់ទងនឹងរឿងនយោបាយ ប៉ុន្តែការសម្រេចចិត្តនយោបាយ បញ្ជាស្ថាប័នរដ្ឋ គឺនាយករដ្ឋមន្ត្រី ហើយខ្ញុំអត់បញ្ជាលេងសើចទេ ខ្ញុំដាក់ក្នុងហ្វេសប៊ុករបស់ខ្ញុំ។ 

សម្ដេចធិបតី​ បានថ្លែង​សង្កត់​ធ្ងន់​ថា​ ហេតុអ្វី? ខ្ញុំអត់ខ្លាចទេ! ខ្ញុំមិនមែនឱ្យខេត្តចេញទៅ ហើយខ្ញុំយករួចខ្លួន ថាខ្ញុំអត់ដឹងទេ ខ្ញុំដាក់ថាខ្ញុំបញ្ជារតែម្ដង ដើម្បីឱ្យមន្ត្រីកម្ពុជា គាត់អនុវត្តមានភាពកក់ក្ដៅ។ មេទ័ពក្រវីទង់នៅមុខ បើមានរឿងអីយើងនឹងទទួលខុសត្រូវ មិនមែនលឹបលរឿងបែបនេះទេ»៕

ដោយ​៖ តារា​


ចែករំលែក៖