ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយចុះទៅច្រូតស្មៅទុកកូនជាងអាយុជាង១ឆ្នាំលើខ្នងប្រឡាយធ្លាក់ទឹកលង់ស្លាប់

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង ៖ កុមារដែលមានអាយុទើបតែ១៥ខែម្នាក់បានលង់ទឹកស្លាប់បន្ទាប់ពីម្តាយទុកនៅលើខ្នងប្រឡាយ រួចចុះទៅច្រូតស្មៅ ចោលកូនតួច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅភូមិអូរោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា កុមារដែលលង់ទឹកស្លាប់នេះ មានឈ្មោះ សុត សំណាង ភេទប្រុស អាយុទើបបាន១៥ខែ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ស្រ្តីជាម្តាយបានប្រាប់សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុមកច្រូតស្មៅនៅចំណុចដីស្រែ របស់ យ៉ង គី ហើយពេលនោះកូនប្រុសរបស់តាមទៅជាមួយដែរ ហើយគាត់បានយកទៅ នៅពេលមកដល់កន្លែងច្រូតស្មៅ រូបគាត់បានទុកតួចនេះនៅលើខ្នងប្រឡាយ រួចគាត់បានចុះទៅច្រូតស្មៅ ពេលដែលគាត់បានចុះទៅច្រូតស្មៅមួយសន្ទុះ ក្រឡេងមកក្រោយ បាត់កូនប្រុសរបស់គាត់ ពេលនោះគាត់បានប្រញាប់មកខ្នងប្រឡាយវិញ រកកូន ក៍ប្រទះឃើញកូនធ្លាក់ទៅក្នុងប្រឡាយទឹក លង់ស្លាប់បាត់ទៅហើយស្លាប់បាត់ទៅហើយ ។

ឃើញដូចនេះក៍បានហៅគ្នីគ្នាដែលនៅទីនោះ មកអោយជួយស្រង់សពកូនប្រុសចេញពីក្នុងប្រឡាយ និងបានរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ នៅក្នុងភូមិសាស្រ្តស្រុករលាប្អៀរ ករណីលង់ទឹកបានកើតឡើងជាបន្តបន្ទាប់ ខណៈដែលមានភ្លៀងខ្លាំង ហើយកន្លែងមួយចំនួន មានទឹកច្រើននៅតាមប្រឡាយ កន្លែងវាលស្រែ និង ទ្វាទឹកមួយចំនួន ។

ដើម្បីអោយរួចផុតពីគ្រោះភ័យនេះ អាជ្ញាធរមូលដ្ឋានត្រូវតែផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្ន ក្នុងករណីនេះ ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន  ៕ ចន្ថា

received_1108416642583075 received_1108416665916406

 


ចែករំលែក៖