ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ ពាក់ព័ន្ធនឹងករណី«ដំរីឡាក់គី និងលោក ទ្រី សុីថេង»

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​និងនេសាទ​ នៅថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើ ពាក់ព័ន្ធនឹងករណី«ដំរីឡាក់គី និងលោក ទ្រី សុីថេង» ។ 

ក្រសួង​កសិកម្ម​ បានបញ្ជាក់ថា​ ថ្មីៗនេះ មានបណ្តាញសារព័ត៌មានជាច្រើន បានសរសេរមាតិកាពាក់ព័ន្ធនឹងដំរីឈ្មោះ ឡាក់គី ដែលគួរ ឱ្យអាណិត ក្រោយពីអ្នកមើលថែ (ហ្ម) ត្រូវបានលាឈប់ពីការងារ។ ករណីនេះ រដ្ឋបាលព្រៃឈើសូមធ្វើការជម្រាប ជូនសាធារណជនជ្រាបថា លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មិនមែនជា មន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីជាប់កិច្ចសន្យាបម្រើការងារក្នុងអង្គភាពរដ្ឋបាលព្រៃឈើនោះឡើយ។ 

លោក ទ្រី ស៊ីថេង ត្រូវ បានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនមកបំពេញការងារជាសមភាគីជាមួយឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ដែលត្រូវបានលាឈប់ពីការងារចាប់ពីខែកក្កដា ឆ្នាំ២០២៥ តទៅ។ ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ​៖ តារា​


ចែករំលែក៖