ខេត្តកណ្តាល៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៥និង៥០នាទី នៅចំណុចភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលសមត្ថកិច្ចឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់ ប្រុស(ឃាត់ខ្លួន០១គេច០១)÷
១/ឈ្មោះ បុិច ហាន( ហៅចិត្ត ) ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល(មានដីកាបង្គាប់អោយចាប់ខ្លួន០១) លេខ២៦៣ចខ/ឌ ចុះថ្ងៃទី ២០/០៣/២០២៥ចេញដោយលោកថៃ ថេង ចៅក្រមស៉ើបសួរនៃសាលាដំបូងខេត្តកណ្តាល)(ធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ នៅខេត្តស្វាយរៀង) និង២/ឈ្មោះ អៀ ប៊ុនសែន ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតមានទីលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលវត្ថុតាងចាប់យករួមមាន÷
១/ម្សៅក្រាមពណ័សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹក កក)ចំនួន២០កញ្ចប់(តូច១៤ មធ្យម២ ធំ៤)(ទំងន់ ៤៣,៨៨ក្រាម),២/សម្ភារៈវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរសហការជាមួយកម្លាំងជំនាញគ្រឿងញៀន អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដឹកនាំដោយលោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានចុះស្រាវជ្រាវរកមុខសញ្ញាដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល។
ពេលជិះមកដល់ចំណុចមុខផ្ទះ បុិច ហាន ស្ថិតនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ក៏ឃើញាឈ្មោះ បុិច ហាន(ចិត្ត)ភេទប្រុស(មានដីកាបង្គាប់ឲ្យចាប់ខ្លួន)កំពុងដេកក្រោមផ្ទះ។ ភ្លាមនោះកំលាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួន ហើយបានត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកក) ចំនួន១៩កញ្ចប់ (តូច ១៤ មធ្យម១ ធំ៤ )បន្ទាប់មកកំលាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកផ្នែកប្រឆាំងគ្រឿងញៀន ស្រុកដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ថ្នាំ ញៀនចំនួន១៩កញ្ចប់ខាងលើ ពិតជារបស់ខ្លួនប្រាកដមែន។ ចំពោះថ្នាំញៀននោះគឺខ្លួនបានទិញពី ឈ្មោះអៀ ប៊ុនសែនភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយ ចំនួន២កញ្ចប់ធំ(១ខាំ)តំលៃ៤០០០០០០ រៀល (បួនលានរៀល) (ឲ្យ២លានរៀល ជំពាក់២លានរៀល) ហើយកន្លងមកខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ អៀ ប៊ុនសែនចំនួន៥០ដងហើយ(មួយលានរៀលចំនួន៤០ដងបួនលានរៀលចំនួន១០)។
ក្រោយបានចំលើយសារភាពរបស់ឈ្មោះ បុិច ហាន កម្លាំងផ្នែកប្រឆាំងគ្រឿងស្រុកសហការជាមួយប៉ុស្តិ៍គគីរ ដឹកនាំដោយលោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនបន្តចុះទៅដល់ចំនុចផ្ទះរបស់ឈ្មោះ អៀ ប៊ុនសែន ភេទប្រុសតែឈ្មោះអៀ ប៊ុនសែនបានគេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់ រួចកម្លាំងសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន១កញ្ចប់មធ្យមនិងសម្ភារះប្រើប្រាស់ថ្នាំញៀនមួយចំនួននៅក្នុងបន្ទប់ទឹក។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការទៅតាមនីតិវិធី៕
ដោយ៖ សូរិយា