ព័ត៌មានទាន់ហេតុការណ៍៖

តារា​ម៉ូឌែល​ដ៏​ស្រស់​ស្អាត​ម្នាក់ទម្លាក់ជើងខ្លាំង Gauff ក្នុង​ការ​ប្រកួត​ជុំ​ទី​មួយ​នៅ Wimbledon

ចែករំលែក៖

តារាវាយកូនបាល់DAYANA YASTREMSKA បាន​បង្ហាញ​ថា​នាង​ជា​កីឡា​ការិនីមួយ​ដោយ​មាន​ទេទេពកោសល្ថោយតារា​ម៉ូដែល​ដ៏​ស្រស់​ស្អាត​ម្ម្នាក់នេះបានយកឈ្នះជើងខ្លាំលំដាប់លេខ២ពិភពលោក Coco Gauff ក្នុង​ការ​ប្រកួត​ជុំ​ទី​មួយ​កម្មវិធីដ៏​ធំ​នៅពានរង្វាន់ Wimbledon។

កីឡាការិនីអ៊ុយក្រែនលេខ 42 ពិភពលោក Dayana Yastremska បានទទួលជ័យជម្នះ លើម្ចាស់ជើងឯក French Open កីឡាការិនីGauffក្នុងលទ្ធផល7-6និង 6-1 មានន័យថាចំណាត់ថ្នាក់របស់នាងគឺប្រាកដថានឹងកើនឡើង – ដូចជាការតាមដាន Instagram របស់នាងដែលឥឡូវនេះមានចំនួនកើនដល់ 216,000នាក់ ។

កីឡាការិនីYastremska បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Nottingham ក៏ដូចជាការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រនៅ Eastbourne មុនឡើងទៅលេងកម្មវិធី Wimbledon ។

Yastremska ដែល​មាន​គោលគោលដៅច្រើនក្រៅពីទីលានវាយកូនបាល់ ត្រូវ​តទល់​នឹង​ឥទ្ធិពល​នៃការបំផ្លិចបំផ្លាញ​ពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ នៅខែកុម្ភៈ ឆ្នាំ 2022 តារាវាយកូនបាល់រូបនេះត្រូវបានបង្ខំឱ្យរត់ចេញពីផ្ទះរបស់នាងជាមួយប្អូនស្រីរបស់នាង បន្ទាប់ពីមានការលុកលុយចូលអ៊ុយក្រែន៕

ដោយ៖ ភារៈ


ចែករំលែក៖