ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចន្លោះវេលាម៉ោង១០យប់ដល់ម៉ោង៥និង១៥នាទីទាបភ្លឺ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ លើផ្លូវជាតិខេត្តលេខ២៥៦១ ស្ថិតក្នុងភូមិថ្មី ឃុំ ស្វាយចេក ស្រុកស្វាយចេក ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជុន ជួន ភេទប្រុសអាយុ៤៩ឆ្នាំ នៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ 2005 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1D 1980 ប.ជ បើកបរទិសដៅពីកើតទៅលិច។
នគរបាលបានបញ្ជាក់ថាៈមុនពេលកើតហេតុក្រុមគ្រួសារបានបាត់ជនរងគ្រោះ ហើយក៏បានដើររក លុះព្រឹកឡើងវេលាម៉ោង៥និង១៥នាទីបានឃើញសពជនរងគ្រោះដេកស្លាប់ក្នុងប្រឡាយទឹក ។ តាមការពិនិត្យជនរងគ្រោះបានបើកម៉ូតូក្នុងល្បឿនលឿនក្នុងស្ថានភាពស្រវឹងបានរេចង្កូតទៅបុកនឹងអាកាស្យាខាងស្តាំដៃបណ្តាលធ្លាក់ចូលក្នុងទឹកប្រឡាយស្លាប់ ៕

ដោយ៖ វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច