ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីនគរបាល បើយល់ដឹងផ្នែកច្បាប់ ជាងយកទម្លាប់មកប្រើក្នុងការងារ មិនងាយអនុវត្តខុសពី តួនាទី ភារកិច្ចទេ !

ចែករំលែក៖

ភ្នំពេញ ៖ មន្រ្តីនគរបាល ដែលផាកពិន័យមិនត្រឹមត្រូវ ឬមិនចេញបង្កាន់ដៃតាមការកំណត់ ត្រូវទទួលរងទណ្ឌកម្មវិន័យកម្រិតទី២ តាមរូបភាព៖

👉ការដាក់ឱ្យទំនេរគ្មានប្រាក់បៀវត្សដោយបញ្ញត្តិ មិនឱ្យលើសពី១ឆ្នាំ ឬ

👉ការដកមុខតំណែងឱ្យនៅក្នុងស្ថានភាពអសកម្ម ឬ

👉ការបន្ថយឋានន្តរស័ក្តិ មួយថ្នាក់ ឬច្រើនថ្នាក់ ឬ

👉ការដកហូតមុខតំណែង ឬការផ្លាស់ចេញពីអង្គភាព ឬ

👉ការដាក់ឱ្យចូលនិវត្តន៍មុនកំណត់ ឬ

👉ការបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា 

ត្រូវមានការប្រជុំសម្រេចពីក្រុមប្រឹក្សាវិន័យ ស្របតាមជំពូកទី៧ នៃព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖