ព័ត៌មានទាន់ហេតុការណ៍៖

កាសែតថៃ The Nation ចិញ្ចឹមចិត្តបង្វែទិសខ្យល់ឱ្យពិភពលោកដើររំលងភក់ជ្រាំប្រទេសខ្លួន ដោយបានគ្រវែងវិជ្ជាជីវៈសារព័ត៌មាន បង្កើតមាតិការបៀបក្រុម MMO

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ៖ កាសែតថៃ The Nation ចិញ្ចឹមចិត្តបង្វែទិសខ្យល់ឱ្យពិភពលោកដើររំលងភក់ជ្រាំប្រទេសខ្លួន ដោយបានគ្រវែងវិជ្ជាជីវៈសារព័ត៌មាន បង្កើតមាតិការបៀបក្រុម MMO។

លោកបណ្ឌិត ទូច សុឃៈ បន្តថា ៖ ការមួលបង្កាច់ ការបំភាន់នេះ ក្រុមអ្នកនាំពាក្យបានបំភ្លឺនិងថ្កោលទោសជារឿយៗ តែគេនៅតែសរសេរក្នុងមុងដដែល។

លោកបណ្ឌិត ទូច សុឃៈ លើកឡើងថា ៖ យ៉ាងណា ក៏យើងដឹងរួចទៅហើយ គេធ្វើដើម្បីបិទបាំងភាពអាមាសប្រទេសគេ តែផ្ទុយទៅវិញ កាន់តែសម្រាតខោអាវប្រទេសខ្លួនទៅវិញ ៕

ដោយ ៖ សិលា


ចែករំលែក៖