ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបេីកបុកម៉ូតូហុងដាឌ្រីមនៅផ្លូវបំបែកជាបួនបណ្ដាលឱ្យខាងម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត មួយគ្រឿងម៉ាកឡិចស៊ីស ៥៧០ បុកម៉ូតូហុងដាឌ្រីមសេ១២៥ នៅផ្លូវបំបែកជាបួន បណ្ដាលឲ្យខាងបុរសបើកម៉ូតូរងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវលេខ៣៧០កែង៥១ សង្កាត់ បឹងកេងកង ទី១   ខណ្ឌបឹងកេងកង រាជធានី ភ្នំពេញ វេលាម៉ោង ៣និង៥០នាទីរសៀលថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២៥។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសម្នាក់បេីករថយន្ត មួយគ្រឿងម៉ាកឡិចស៊ីស ៥៧០ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AG-0099 តាមបណ្ដោយផ្លូវ ៣៧០ ក្នុង ទិសដៅ ពីកេីតទៅលិច ខណៈមកដល់ចំណុចផ្លូវ៥១មិនបានប្រយ័ត្នក៏បានបុកបុរសម្នាក់ដែលកំពុងបើកម៉ូតូម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2LM-4494នៅលើផ្លូវបំបែកជាបួន បណ្ដាលឲ្យ ខាងបុរសបើកម៉ូតូខាងលើរងរបួសធ្ងន់ត្រូវបានរថយន្តសង្រោះបន្ទាន់ដឹកទៅពេទ្យព្រះអង្គឌួងផងដែរ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ៖ ជីណា


ចែករំលែក៖