ព័ត៌មានទាន់ហេតុការណ៍៖

រឿងបិទព្រំដែន, ប្រជាជនថៃ ផ្ញើសារជូនទាហានរបស់ពួកគេ៖ យើងយល់ពីកិត្តិយស និងគោរពសេចក្តីថ្លៃថ្នូររបស់ពួកលោកអ្នក ប៉ុន្តែប្រជាជននៅតាមព្រំដែនកំពុងជិតដាច់ពោះស្លាប់ហើយ!

ចែករំលែក៖

ប្រទេសថៃ ៖ រឿងបិទព្រំដែន, ប្រជាជនថៃ ផ្ញើសារជូនទាហានរបស់ពួកគេដូច្នេះថា ៖ 

«យើងយល់ពីកិត្តិយស និងគោរពសេចក្តីថ្លៃថ្នូររបស់ពួកលោកអ្នក ប៉ុន្តែប្រជាជននៅតាមព្រំដែនកំពុងជិតដាច់ពោះស្លាប់ហើយ!» 

ខាងក្រោមនេះ ជាខ្លឹមសារតវ៉ារបស់ប្រជាជនថៃ ផ្ញើជូនទាហានរបស់បពួកគេ៖ 

យើងយល់ពីកិត្តិយស និងគោរពសេចក្តីថ្លៃថ្នូររបស់ពួកលោកអ្នក ប៉ុន្តែប្រជាជននៅតាមព្រំដែនកំពុងជិតដាច់ពោះស្លាប់ហើយ។ 

តើអ្នកយល់ពីពួកយើងខ្លះទេ? ហេតុការណ៍ដែលកើតឡើងនៅកន្លែងណា ហេតុអ្វីមិនកែបញ្ហាឲ្យត្រូវកន្លែងនោះទៅ  ! 

ពួកយើងលក់ដូរជាមួយប្រជាជនវៀតណាម និងប្រជាជនកម្ពុជា ហើយបើទុកឱ្យនៅបែបនេះវានឹងខូចខាត ហើយបែកបាក់គ្នាបែបណាទៀត?

 ដោយឡែកលោក ប្រាយុទ្ធ ចាន់អូចា អតីតនាយករដ្ឋមន្ត្រីថៃ បានថ្លែងថា , បើលោកជាថ្នាក់ដឹកនាំ មិនត្រូវដោះស្រាយបញ្ហាព្រំដែន ដោយការប្រើប្រាស់អាវុធឬក៏កម្លាំងយោធាឡើយ។ លោកបានបញ្ជាក់ថា, ទាហាន ពួកគេក៏មានឪពុកម្ដាយ បងប្អូន ប្រពន្ធកូនដែរ ! យើងដឹងហើយថា ការធ្វើសង្គ្រាមនិងមានអ្នកស្លាប់ ដូច្នេះត្រូវគិតអំពីបញ្ហានេះ ។ មិនត្រូវឱ្យទាហានស្លាប់នោះឡើយ ។ លោកបន្តថា ៖ ពិតហើយ ទាហានមានការហ្វឹកហាត់ រៀនសូត្រ ថ្នាក់ដឹកនាំត្រូវការហៅពេលណា គឺពួកគាត់ត្រូវតែគោរពបទបញ្ជាគ្រប់ម៉ោង ប៉ុន្តែសម្រាប់លោកមិនឱ្យមានការដោះស្រាយដោយប្រើអាវុធនោះឡើយ។

សូមរំលឹកថា, សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់លើកឡើងថា , កាលសម័យលោកប្រយុទ្ធ ចាន់អូចា ដឹកនាំ ធ្វើការជាមួយនឹងកម្ពុជាបានល្អ មិនដែលមានបញ្ហាទំនាស់អ្វី ក្នុងនោះរួមទាំងបញ្ហាព្រំដែនផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖