ភ្នំពេញ៖ សិស្សសាលា ប្រុសស្រី ៥នាក់ ដែលបានប្រមូលផ្តុំគ្នានៅក្រៅសាលា នៅចំណុចផ្លូវបេតុង ក្រុមទី១០ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ចុះទៅប្រមូលយកមកអប់រំ និងណែនាំឱ្យបញ្ឈប់សកម្មភាពបែបនេះតទៅ ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្ក១ បានអោយដឹងថា នៅថៃ្ងទី០៧ ខែកក្កដា ឆាំ្ន២០២៥ វេលាម៉ោង១០:៣០នាទី កំលាំងប៉ុស្តិ៍ និងខណ្ឧ បានចុះទៅដល់កន្លែ្លងកើតហេតុ ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានកេ្មងស្រី ប្រុស គេចសាលារៀន ហើយប្រមូលផ្តុំគា្ន រួចក៏បាននាំពួកគាត់មកកាន់ប៉ុសិ្ត៍នគរបាលទួលសងែ្ក១ រួមមាន ៖
១-ឈ្មោះ ធី សុវណ្ណ ភេទប្រុស អាយុ១៨ឆាំ្ន មានទីលំនៅផ្ទះជួល ភូមិទួលសងែ្ក សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ
២-ឈ្មោះ ថា ថាវីរៈ ភេទប្រុស អាយុ ១៦ឆាំ្ន មានទីលំនៅផ្ទះជួល ភូមិទួលថ្ងាន់ សង្កាត់ទួលសងែ្ក២ ខណ្ឧឫស្សីកែវ
៣-ឈ្មោះ នៅ សម្បតិ្តរតនៈ ភេទប្រុសអាយុ១៥ឆាំ្ន មានទីលំនៅផ្ទះជួល ភូមិទួលសងែ្ក សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ
៤-ឈ្មោះ ផុន ប៉េងហួត ភេទប្រុស អាយុ ១៥ឆាំ្ន មានទីលំនៅ៤៦៩ ផ្លូវ៩០៧ ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ
៥-ឈ្មោះ ថៃ បញ្ចពណ៌ ភេទស្រី អាយុ១៤ឆាំ្ន មានទីលំនៅផ្ទះ៣A ផ្លូវបេតុង ភូមិបឹងសាឡាង សងា្កត់ឫស្សីកែវ ខណ្ឧឫស្សីកែវ ។
ក្រោយពីអប់រំ ណែនាំ សមត្ថកិច្ចក៏បានអញ្ជើញ ឪពុក ម្តាយ អាណាព្យាបាល មកធើ្វកិច្ចសន្យាបញ្ឈប់សកម្មភាព ហើយអោយឪពុកម្តាយ ធានាយកកូនវិលត្រឡប់ទៅផ្ទះវិញនិងអោយប្អូនៗខិតរៀនសូត្រ ទំនេរឆ្លៀតពេលរៀនបន្ថែមនិងជួយធ្វើការឪពុកម្ដាយលោកតាលោកយាយនិងជៀសអោយឆ្ងាយគ្រឿងស្រវឹងនិងការជក់ប្រើប្រាស់និងពាក់ព័ន្ធសារធាតុញៀនវាជាទង្វើខុសច្បាប់និងបំផ្លាញគ្រួសារនិងសុខភាព ៕

ដោយ៖ ជីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច