ព័ត៌មានទាន់ហេតុការណ៍៖

តារាចំណូលថ្មី Delap របស់ Chelseaត្រូវមិត្តស្រីបោះបង់ចោលក្នុងអំឡុងពេល Club World Cup

ចែករំលែក៖

ខ្សែប្រយុទ្ធLiam Delapដែលក្លឹបតោខៀវទើបទិញបានក្នុងតម្លៃ30លានផោន ត្រូវ​បាន​មិត្ត​ស្រី​ជា​តារា​ម៉ូដែល​ជនជាតិ​ស្កុតលែន​បោះបង់ចោល។ 

Delap អាយុ 22 ឆ្នាំមានទំនាក់ទនងស្នេហ៍ជាមួយ Leanna Paul ដែលជាតារាម៉ូដែលអាយុ 25 ឆ្នាំនិងអ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

យោងតាមគេហទំព័រកម្សាន្ត Glam, Set & Match បានឲ្យដឹងថា Paul បានបញ្ចប់ទំនាក់ទំនងស្នេហា ខណៈដែល Delap កំពុងបំពេញកាតព្វកិច្ចលេងកម្មវិធីពានរង្វាន់ Club World Cup ជាមួយ Chelsea។

បន្ទាប់ពីការបែកបាក់ Paul បានចេញសេចក្តីថ្លែងការណ៍មួយនៅលើ Instagram ដោយសរសេរ​ថា​៖ ‘អ្នក​មិន​អាចធ្វើឱ្យអ្នក​ណា​ម្នាក់​មានភាពស្មោះ​ត្រង់​ដោយ​ការ​ស្រឡាញ់​ពួក​គេ​ខ្លាំង​ជាង​នោះទេ’។ 

Delap បានផ្ទេរពី Ipswich ទៅ Chelsea ក្នុងតម្លៃ 30 លានផោនកាលពីដើមរដូវក្តៅនេះ។

គាត់បានទទួលអាវលេខប្រាំបួននៅ Stamford Bridge ហើយនៅជាមួយក្រុមរបស់ លោក Enzo Maresca កំឡុងពេលយុទ្ធនាការ Club World Cup ដែលកំពុងបន្តនៅអាមេរិក។ Delap បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ Chelsea ក្នុងអំឡុងពេលឈ្នះ 3-0 លើក្រុម Esperance Tunis ៕

ដោយ៖ ភារៈ


ចែករំលែក៖