ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- បើពួកទាហ៊ានសៀមបន្លំជាដើមឈើទុកឲ្យវាធ្វើចុះ តែមួយម៉ោងវានឹងខ្យល់គរស្លាប់ជាមិនខាន = ខ្មែរយើងមិនបាច់ធ្វើអីវាទេប្រាប់ឲ្យគ្នាវាមកអូសយកទៅកប់បង្ហើយទៅវាស្រេចទៅហើយ?

២- ផ្ទៃក្នុងខ្លួនឯងបែកបាក់យ៉ាងខ្លាំងមិនព្រមទទួលស្គាល់ទេ = បែរជាមកដាក់កំហុសលើគេ?

៣- នៅព្រឹកថ្ងៃសុក្រទី១១កក្កដា២០២៥វេលាម៉ោង៩កន្លះមានពួកទាហ៊ានថៃអាវខ្មៅប្រមាណ៣៥នាក់បានចូលមកក្នុងភូមិមួយនៅអូស្មាច់ដោយនិយាយបង្ខំប្រជាកសិករខ្មែរម្នាក់ឲ្យឈប់ដាំដុះលើដីរបស់ខ្លួនដែលបានកាន់កាប់បង្ករបង្កើនផលជាង១០ឆ្នាំមកហើយ = បើមានករណីនេះមែន ប្រជាពលរដ្ឋគួរតែរត់ទៅរាយការណ៍ជូនកងទ័ពខ្មែរយើងឲ្យមកដេញកងទ័ពឈ្លានពានថៃចេញពីទឹកដីខ្មែរ បើវាមិនចេញបាញ់ក្បាលវាឲ្យដាច់កទៅ?

៤- ស្រ្តីថៃម្នាក់ជាសាស្ត្រចារ្យខាងទំនាក់ទំនងអន្តរជាតិនៅសកលវិទ្យាល័យជូឡាឡុងកននិយាយថារាជរដ្ឋាភិបាលថៃដូចក្មេងពុលថ្នាំញៀន = រករឿងកម្ពុជាគ្រប់រឿង ដែលមិនបានការ?

៥- ឧក្រឹដ្ឋកម្មឆបោកតាមអនឡាយនៅកើតឡើងយូរមកហើយ = តែសភាពការណ៍នេះស្ងាត់ឈឹងដោយសារខាងថៃលាក់បំបាំងការពិតនិងដោយសារអំពើពុករលួយធ្ងន់ធ្ងរ។

៦- បើថៃមានការប្តេជ្ញាចិត្តយ៉ាងម៉ឹងម៉ាត់ស្របតាមច្បាប់អន្តរជាតិនោះ = ប្រទេសថៃមិនត្រូវមានឡេះនេះឡេះនោះដើម្បីអូសបន្លាយពេលនិងមិនព្រមទទួលស្គាល់ផែនទីរបស់គណកម្មាធិការចម្រុះបារាំង-សៀមទេ?

៧- ថៃមានចរឹកនិយាយផ្សេងតែធ្វើផ្សឹង = អញ្ចឹងបានជាដំដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាចេះតែពន្យាពេល?

៨-  កន្លងទៅគណកម្មធិការចម្រុះព្រំដែនបានធ្វើការរុករកបង្គោលព្រំដែនកម្ពុជា-ថៃ៧៣បង្គោល ឥឡូវរកឃើញ៤៣បង្គោលហើយនៅសល់៣០បង្គោលទៀតមិនទាន់បានរកឃើញ។ គួរកត់សម្គាល់ឃើញមានបង្គោលខ្លះត្រូវឃើញនៅបាងកកនិងខ្លះទៀតនៅកន្លែងផ្សេង?

៩- បញ្ហាព្រំដែនកម្ពុជា-ថៃបង្ករឡើងដោយភាគីថៃដែលចង់រំលោភយកទឹកដីកម្ពុជាម្តងហើយម្តងទៀត = ហើយកម្ពុជាបបួលទៅរកតុលាការយុត្តិធម៌អន្តរជាតិ ក្រាញមិនព្រមទៅ?

១០-  បញ្ហាដែលបង្ករដោយថៃអាគ្រូបង្វឹកកីឡាវាយបាល់មិនដឹងខ្យល់អីទេ = ហើយបែរជាមកប្រមាថមេដឹកនាំកម្ពុជាទៅវិញ?៕

ដោយ ៖ សិលា


ចែករំលែក៖