ព័ត៌មានទាន់ហេតុការណ៍៖

ចឹងតើបានជាប់ខ្នោះ ! ឃើញ ជនរងគ្រោះដួលម៉ូតូ មិនរត់ទៅជួយ បែរជាទៅលួចលុយ និង ទូរស័ព្ទ ជនរងគ្រោះ !

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ជនសង្ស័យ ម្នាក់ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលនៃ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំធ្វើការឃាត់ខ្លូន នៅថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០២៥ វេលាម៉ោង១០និង២០នាទី បន្ទាប់ ពី ជនសង្ស័យ បន្លំលួចលុយ និងទូរស័ព្ទ របស់ជនរងគ្រោះឈ្មោះ ទេព លីតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន  នៅចំណុចកែងលក់បបរក្បែរវត្តធម្មយុត្តិស្ថិតនៅភូមិកំពង់រទេះសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ខណៈ ជនរងគ្រោះ កំពុង ដួល ម៉ូតូ ត្រូវការអ្នកជួយ ។  

ជនសង្ស័យឈ្មោះ ហេង សុខហឿន ហៅ ( កាកា ,  រ៉ូហ្សា) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែនខេត្តកំពង់ធំ និងវត្ថុតាងចាប់យករួមមានដូចខាងក្រោម៖

១.លុយដុល្លារ ១០០$

២.ទូរស័ព្ទ០១គ្រឿងម៉ាក IPHONE 11ឡើង16 ពណ៌ ខៀវ ហើយសមត្ថកិច្ចបានប្រគល់សម្ភារៈវត្ថុតាងជូនទៅជនរងគ្រោះវិញ។ 

សមត្ថកិច្ច នគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កំពុងកសាងសំណុំរឿង ដេីម្បី បញ្ជូន ជនសង្ស័យ ទៅ អយ្យការ អមសាលាដំបូង ខេត្ត កំពង់ធំ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖