ព័ត៌មានទាន់ហេតុការណ៍៖

សុខ ស្រីនាងត្រៀមស្ពាយបង្វិចចេញពីសាន់ដេ

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងស្រស់សោភា អ្នកនាង សុខ ស្រីនាង ត្រូវបានគេទម្លាយថា បានត្រៀមខ្លួនចាកចេញពីផលិតកម្មសាន់ដេដើម្បទៅជ្រកក្រោមដំបូលផលិតកម្មថ្មី។ ការចាកចេញពីផលិតកម្មចាស់ក្រោយពីនាងហាក់មិនមានស្នាដៃបទចម្រៀងថ្មីដែលលេខធ្លោ ស្របពេលដែលកិច្ចសន្យាជាមួយផលិតកម្មនេះជិតផុតទៅហើយដែរ ។

ការវិលត្រឡប់មកកាន់ការងារសិល្បៈជាថ្មីរបស់អ្នកមេម៉ាយចាយរាង សុខ ស្រីនាង ទទួលបានលទ្ធផលល្អកាលពីដើមទី ប៉ុន្តែនាងកំពុងប្រឈមនឹងភាពស្ងប់ស្ងាត់ជាថ្មី ក្រោយមិនមានស្នាដៃថ្មីអាចទាក់ចិត្តអ្នកស្តាប់ពិសេសក្រុមយុវវ័យ ។ ដើម្បីបំបែកភាពទាល់ច្រក តារាចម្រៀងដែលមានសំនៀង ក្រអួនក្រអៅរូបនេះ នឹងឈានជើងដើរចេញពីផលិតកម្មសាន់ដេបន្ទាប់ពីជ្រកក្រោមដំបូលផលិតកម្មនេះអស់រយៈពេល៣ឆ្នាំនោះ។ នេះបើតាមការបញ្ជាក់ពីប្រភពដែលស្និទ្ធិនឹងនាងបានលើកឡើង។

ប្រភពបន្តថា សុខស្រីនាងបានស្ពាយបង្វេចចេញពីទ្រនំធំសាន់ដេ ក្រោយចប់កុងត្រានៅចុងឆ្នាំនេះហើយផលិតកម្មដែលនាងគ្រោងទៅច្រៀងឲ្យគឺអាចជា ជ្រកនៅផលិតកម្ម RGB ដែលនឹងបើកដំណើរការផលិតបទចម្រៀងនៅពេលឆាប់ៗខាងមុខនេះ ប៉ុន្តែវានៅតែស្ថិតក្នុងការពិចារណានៅឡើយ ។

ប្រភពបានឱ្យដឹងថា ផលិតកម្ម RGB ដែលមានទាំងការផលិតភាពយន្តនិងចម្រៀងតែបានបិទទ្វារមួយរយៈ ព្រោះក្រុមការងារបានបែកខ្ញែកនោះចាប់ផ្តើមប្រមូលទាំងផលិតករផ្នែកខ្សែភាពយន្ត និងតារាចម្រៀងសាជាថ្មីឡើងវិញហើយក្នុងនោះសុខស្រីនាងជាគោលដៅធំរបស់ថៅកែផលិតកម្មនេះផងដែរហើយក្នុងនោះក៏មានអតីតតារាចម្រៀងROCK និងBigman ម៉ុកអានីតផងដែរដែលត្រៀមចូលផលិតកម្មនេះដែរ។

ទោះលេចធ្លាយដំណឹងខាងលើនេះក្តី អ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មសាន់ដេលោកឡាយសុខចំរើនបានបង្ហាញពីអារម្មណ៍មិនមានការភ្ញាក់ផ្អើលទេចំពោះដំណឹងខាងលើ ខណៈដែលសុខស្រីនាងនៅតែជាតារាផលិតកម្មលោកជាមួយនឹងកិច្ចសន្យានៅឡើយប៉ុន្តែលោកនៅមិនទាន់បញ្ជាក់អំពីចំនួនឆ្នាំដែលតារាចម្រៀង សុខស្រីនាងនៅបន្តទេ។ លោកថាបទចម្រៀងរបស់ សុខ ស្រីនាងនៅតែចេញជាធម្មតា ហើយថ្មីៗនេះនាងក៏ទើបនឹងចេញមួយវ៉ុលផ្តាច់មុខតែឯងផងដែរ។

ប្រភពពីអ្នកស្និទ្ធនឹងសុខ ស្រីនាង លើកឡើងដែរថា តារាចម្រៀងរូបនេះ ហាក់មិនសូវពេញចិត្តនឹងផលិតកម្មដែលមិមានបទចម្រៀងល្អច្រើនក៏ដូចជាទទួលបានឱកាសតិចជាង តារាចម្រៀងរួមដំបូលដូចជាសុខ ពិសីជាដើមដើម្បីថតខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្មនេះ។ ស្របពេលដែលផលិតកម្ម RGBកំពុងទទូចហៅ និងធានាលើកស្ទួយនាងឲ្យក្លាយជាតួឯកស្រីក្នុងខ្សែភាពយន្តខ្នាតធំផងទើបនាងចាប់ផ្តើមពិចារណាក្នុងការចាកចេញពីផលិតកម្មនេះដែរ ៕ វឌ្ឍនា

aes-9 aes-8 aes-7 aes-6 aes-5 aes-4 aes-3 aes-2 aes-1 aes


ចែករំលែក៖