ព័ត៌មានទាន់ហេតុការណ៍៖

ឥណ្ឌា និងប៉ាគិស្ថានប៉ះទង្គិចគ្នាដោយអាវុធនៅតំបន់កាស្មៀរក្រោយវាយប្រហារភេរវកម្ម

ចែករំលែក៖

ការបាញ់ប្រហារគ្នាដោយអាវុធបានកើតឡើងនៅតំបន់ព្រំដែន ដែលមានវិវាទរវាងឥណ្ឌា និងប៉ាគិស្ថាននៅតំបន់កាស្មៀ កាលពីថ្ងៃទី២០ខែកញ្ញា គឺក្រោយការវាយប្រហារភេរវកម្ម២ថ្ងៃ ទៅលើទីតាំងយោធារបស់ឥណ្ឌា សម្លាប់មនុស្សជិត២០នាក់។

សារព័ត៌មាន AFP បានផ្សាយថា ទាហានឥណ្ឌានិងប៉ាគិស្ថាន បានបាញ់ប្រហារគ្នានៅតំបន់មានវិវាទក្រោយពីរថ្ងៃដែលខ្មាំកាំភ្លើងបើកការវាយប្រហារទៅលើទីតាំងយោធាឥណ្ឌាសម្លាប់មនុស្ស១៨នាក់ ហើយឥណ្ឌាបានចោទប្រកាន់ប៉ាគិស្ថានជាអ្នកនៅពីក្រោយខ្នង។ ការប៉ះទង្គិចគ្នាលើកនេះមានទ្រងទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាងមួយទស្សវត្តិកន្លងមក ក្នុងតំបន់ Himalayan ។

ឥណ្ឌាបានបញ្ជាក់ថា ខ្មាន់កាំភ្លើងដេលវាយប្រហារស្លាប់ទាហានឥណ្ឌានោះស្នាក់នៅក្នុងប្រទេសប៉ាគិស្ថាន ប៉ុន្តែរដ្ឋាភិបាលប៉ាគិស្ថានបានច្រានចោទការចោទប្រកាន់ទាំងនោះ ។

រដ្ឋមន្ត្រីការបរទេសអាមេរិកបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពីអំពើហិង្សាកើតឡើងនៅក្នុងតំបន់កាស្មៀរ ហើយក៏បានអំពាវនាវដល់ភាគីទាំងពីររក្សាការអត់ធ្មត់ ដើម្បីបញ្ចប់ភាពតានតឹង ចៀសវាងហេតុការណ៍អាក្រក់ជាងនេះ លើសពីសម្ថភាពគ្រប់គ្រង។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃើរី បានបញ្ជាក់ថា ភាពចាំបាច់របស់ប៉ាគីស្ថាននាពេលនេះ គឺរារាំងខ្មាន់កាំភ្លើង ភេរវកម្មប្រើប្រាស់ទឹដីប៉ាគីស្ថាន ជាជម្រកសុវត្ថិភាព ។ សំណើរខាងលើក្រោយពេលដែលជួបពិភាក្សារវាងលោកចន ឃើរីនិង នាយករដ្ឋមន្ត្រីប៉ាគិស្ថាន Nawaz Sharif ក្នុងទីក្រុងញ៉ូវយ៉ក។

ការបាញ់ប្រហារគ្នានៅថ្ងៃទី២០ ខែកញ្ញា គឺជាលទ្ធផលនៃការចោទប្រកាន់គ្នាទៅវិញទៅមក ហើយបញ្ហាភេរវកម្ម សម្លាប់ទាហានឥណ្ឌាកាលពីថ្ងៃទី១៨ ខែកញ្ញា ៕ ម៉ែវ សាធី

APTOPIX India Kashmir Election

 


ចែករំលែក៖