ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា(ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖ 

១- បើប្រាសាទតាមាន់ធំ តាមាន់តូច តាក្របីនិងតំបន់មុំបីជារបស់ថៃ = ម៉េចថៃខ្លាចមិនហ៊ានទៅតតាំងគ្នាឯតុលាការយុត្តិធម៌អន្តរជាតិ?

២-  អាមាត់វៀចបន់ឲ្យតែសហរដ្ឋអាមេរិកដាក់ពន្ធធ្ងន់កលើកម្ពុជា =  អានេះវាជាក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម។

៣- មាត្រា៣ជំពូកទី៣នៃរដ្ឋធម្មនុញ្ញហាមមិនឲ្យដកសញ្ជាតិខ្មែរ = ដោយសារតែហាមនឹងហើយទើបត្រូវធ្វើវិសោធនកម្មដើម្បីឲ្យអាចដកសញ្ជាតិបាន?

៤- នៅលើពិភពលោកមានប្រទេស១៩៨ប្រទេស = ក្នុងនេះមានប្រទេស១៥០ប្រទេសដែលមានច្បាប់ដកសញ្ជាតិ?

៥- ថៃមិនទទួលស្គាល់ការពិតទេ = អញ្ចឹងបានជាវាមិនហ៊ានទៅតុលាការយុត្តិធម៌អន្តរជាតិ?

៦- ពីមុនល្បីថាពលករខ្មែរសម្រុកទៅរកការងារធ្វើនៅថៃ = ឥឡូវដល់ពេលឮថាមានពលករថៃសម្រុកចូលមកកម្ពុជាដើម្បីរកការងារធ្វើវិញម្តង?

៧- បន្ទាប់ពីបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាថ្ងៃ២ធ្នូ៧៨និងធ្វើមីទ្ទិងប្រកាសជាផ្លូវការនៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តមក្រចេះ = តែក្នុងរយៈពេលជាង១ខែ កងទ័ពរណសិរ្សនិងកងទ័ពស្ម័គ្រចិត្តវៀតណាមបានវ៉ៃផ្តួលរំលំរបបខ្មែរក្រហមឲ្យរត់ព្រាត់ប្រាស់ដល់ទឹកដីថៃ?

៨- ចង់ឲ្យប្រជាជនកម្ពុជាងើបឈរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាលុះត្រាតែពួកអាវិទ្យុទូរទស្សន៍មនសិការអមតៈនៅញូហ្ស៊ីឡែនចូលមកដឹកនាំ = តែអាពួកនេះគ្រាន់ជាសេកស្រែកញុះញង់ពីក្រៅឲ្យបងប្អូនជាប់គុកប៉ុណ្ណោះ?

៩- ក្រោយមានទំនាស់ព្រំដែនកម្ពុជា-ថៃ = ទេសចរណ៍ថៃធ្លាក់ចុះយ៉ាងគំហុក?

១០- ភាពតានតឹងរវាងយោធាថៃនិងកម្ពុជានៅតាមព្រំដែន = អាស្រ័យលើឥរិយាបថរបស់ថៃ? ៕ 

ដោយ ៖ សិលា


ចែករំលែក៖