ភ្នំពេញ ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា៖គណបក្ស ប្រជាជនកម្ពុជា មានមហិច្ឆតាកាន់អំណាចជារៀងរហូត បើអញ្ចឹងទេទាល់តែថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្ស សង្កាត់ ខណ្ឌ ចលនាទៅសមានជិកខ្លួន ត្រូវតែដណ្ដើមឱ្យបានជោគជ័យក្នុងការបោះឆ្នាតឆ្នាំ២០២៧និង២០២៨ ឆ្នាំ ២០៣២ និង២០៣៣ក៏គណបក្សប្រជាជនកម្ពុជាបន្តឈ្នះឆ្នោតរហូត ។
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ មានមហិច្ឆតាបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក គណកម្មាធិការបក្សប្រជាជនកម្ពុជា សង្កាត់ចាក់អង្រែលើ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នៅស្នាក់ការគណបក្សខណ្ឌមានជ័យ។
លោក ឃួង ស្រេង ក៏ស្នើរឱ្យ ប្រធានភូមិនានា នៅសង្កាត់ចាក់អង្រែលើ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសម្រេច បានលើកឡើងពីចំណុចខ្វះខាតនិងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយ ឱ្យក្លាយជាប្រយោជន៍ប្រជា ពលរដ្ឋ ឈានទៅយកជ័យជំនះក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។ មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះសរ ហើយត្រូវចាត់ ទុកខ្លួនឯងជាអ្នកបម្រើប្រជាពលរដ្ឋ។
ក្នុងនាមអាជ្ញាធរដែលជាអ្នកបម្រើ ប្រជាពលរដ្ឋ នៅ ពេលពលរដ្ឋមានទុក្ខ ដាច់ខាតត្រូវតែមានមុខ ចុះជួយពួកគាត់មុនគេ បើហួសពីសមត្ថភាពរបស់ខ្លួន ត្រូវរាយការ ណ៍ទៅថ្នាក់លើភ្លាម ដើម្បីដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលានិងសូមឱ្យមន្ត្រីយើងយកគំរូតាមថ្នាក់ដឹកនាំកំពូលរបស់យើង លើកិច្ចការងារ បំរើប្រជាពលរដ្ឋ។ ដូច្នេះហើយ លោកចៅសង្កាត់ ដែលជាមន្ត្រីបក្សសង្កាត់ផងនោះក៏ជាមន្ត្រីមូលដ្ឋានត្រូវសហការជាមួយអាជ្ញាធរខណ្ឌ អធិការនគរបាល កងរាជអាវុធខណ្ឌមានជ័យ ដែលសុទ្ធជាមន្ត្រីបក្សត្រូវបន្តការយកចិត្តទុកដាក់ក្នុងការពារសន្តិសុខ សណ្ដាប់ របៀបរៀបរយសាធារណៈក្នុងមូលដ្ឋានឱ្យបានល្អជូនប្រជាពលរដ្ឋបញ្ហាសន្តិសុខនេះសំខាន់ណាស់អ្នកណាក៏ត្រូវការសន្តិសុខ ដែរអ្នកតូច អ្នកធំ អ្នកមាន លោក ឧកញ៉ា ។ ចំពោះការការពារជាតិមាតុភូមិ ប្រជាជន ការពារសន្តិភាពនិងការពាបូរណភាពទឹកដីឬព្រំដែនមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតអនុប្រធានគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំគណបក្សជាអ្នកដឹកនាំការពារហើយ។
លោក ឃួង ស្រេង ក៏បានណែនាំឱ្យ មន្ត្រីនគរបាលប៉ុស្តិ៍ អធិការខណ្ឌ ត្រូវធ្វើយ៉ាងណាបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អ លើការងារអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន លិខិតឯកសារផ្សេងៗ ការបម្រើសេវាធារណៈជូនពលរដ្ឋ ជាពិសេសលើការងារបង្រ្កាបបទល្មើស ក្មេងទំនើង គ្រឿងញៀន និងត្រូវធ្វើការផ្សព្វផ្សាយអំពីផែនការភូមិសង្កាត់មានសុវត្ថិភាពនៅក្នុងមូលដ្ឋាន សាលា រៀន ជាដើម។យើងមិនអាចឲ្យពួកប្រឆាំងយកបញ្ហាអត្ត សញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាននេះធ្វើជាអាវុធមកសម្លាប់យើងបានឡើយ ហើយកិច្ចការទាំងអស់នេះយើងត្រូវធ្វើឲ្យបានដិតដល់ជូនគាត ៕

ដោយ៖សំរិត
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច