អ្នកឯកទេសវិភាគលោកខាងលិចលោក Loren Thompson បានវិភាគលើសារព័ត៌ មាន Forbes ថា មូលហេតុ៥យ៉ាងដែល អាមេរិកនឹងត្រូវបរាជ័យបើមានសង្គ្រាមជាមួយរុស្ស៊ី។
កម្លាំងទាហានរុស្ស៊ីត្រូវបានប្រទេសជាច្រើននៅជុំវិញពិភពលោកចាត់ទុកថា ឈរនៅលំដាប់ទីពីរនៅលើពិភពលោកបន្ទាប់ពីអាមេរិក ប៉ុន្តែពេលនេះមានការផ្លាស់ប្តូរ ដោយលោកខាងលិចចាត់ទុកថា កម្លាំង ប្រដាប់អាវុធរុស្ស៊ីមិនចាញ់អាមេរិកនោះឡើយនាពេលបច្ចុប្បន្ន។ អ្នកឯកទេសរុស្ស៊ី បានបញ្ជាក់ថា «យើងត្រូវការពេលវេលា បន្ថែមទៀតដើម្បីក្លាយជាប្រទេសមហា អំណាចយោធាទីមួយលើលោក»។
ខាងក្រោមនេះជាហេតុផល៥យ៉ាង ដែលថា ហេតុអ្វីបានជាអាមេរិកបរាជ័យបើមានសង្គ្រាមកើតឡើងជាមួយរុស្ស៊ីដែល អ្នកវិភាគ Loren Thompson បានលាត ត្រដាងនៅលើសារព័ត៌មាន Forbes?
១-រុស្ស៊ីមានភូមិសាស្ត្រដែលពិបាក់ វាយលុក
ព្រំដែនរុស្ស៊ីបច្ចុប្បន្នស្ថិតនៅជ្រៅជាងកាលព្រំដែនសម័យសហភាពសូវៀតដូច្នេះទាហានរុស្ស៊ីអាចដាក់ពង្រាយបាននៅគ្រប់ ទិសទី ទាំងនោះហើយអាចធ្វើឲ្យទាហានជំនួយរបស់អាមេរិកពិបាកចូលកៀកបើ មានសង្គ្រាមកើតឡើង។ ក្រៅពីនេះសម្ពន្ធមិត្តយោធារបស់រុស្ស៊ីកាន់តែច្រើនឡើង ពិសេសនៅក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេនិងបាល់ទិកខាងជើង។ ចំណែកនៅដែន សមុទ្រខ្មៅ និងសមុទ្របាលទិចទាហាន អាមេរិកចាំបាច់ត្រូវតែឆ្លងកាត់នៅដៃសមុទ្រ តូចទើបចូលដល់គោលដៅដោយឆ្លងកាត់នូវគ្រោះថ្នាក់ជាច្រើន ។ តំបន់ខាងលើស្ថិតនៅក្នុងភូមិសាស្ត្ររបស់រុស្ស៊ី ហើយរុស្ស៊ី បានដាក់កម្លាំងនៅទីនោះជាច្រើនមាន ប្រៀបទៅលើអាមេរិកទាំងស្រុង។ ដូច្នេះការដែលអាមេរិកយកឈ្នះរុស្ស៊ីគឺជារឿង មួយដ៏លំបាកបំផុត។ ភូមិសាស្ត្ររបស់រុស្ស៊ី គឺជារនាំងដ៏រឹងមាំក្នុងការការពារទឹកដីរបស់ ខ្លួនឲ្យគងវង្សបាន។
២-អាមេរិកមិនទាន់ត្រៀមខ្លួនសម្រាប់ប្រឈមមុខជាមួយដៃគូមានកម្លាំងប្រហែល គ្នា
នៅតំបន់អឺរ៉ុបអាមេរិកមានកងពលពីរបានដាក់ពង្រាយនៅទីនោះដើម្បីទប់ស្កាត់កម្លាំងទាហានរុស្ស៊ី។ បច្ចុប្បន្នដោយសារតែរុស្ស៊ីមានឥទ្ធិពលកាន់តែខ្លាំងអាមេរិកមានគម្រោងដាក់កងពលទី៣បន្តទៀត តែមិនអាចធ្វើទៅរួចដោយសារតែខ្វះសម្ភារយោធា ដូចជាប្រព័ន្ធការពារដែនអាកាស ឧបករណ៍ធ្វើសង្គ្រាមបណ្តាញជាដើម។ តាំងពីដើមមកកម្លាំងទាហានអាមេរិកធ្លាប់តែធ្វើសង្គ្រាមជាមួយសត្រូវដែលមានភាពទន់ខ្សោយជាងខ្លួនឆ្ងាយជាការងាយស្រួល បំផុតសម្រាប់អាមេរិក។ ប៉ុន្តែអាមេរិកមិនដែលធ្វើសង្គ្រាមជាមួយសត្រូវដែលមាន កម្លាំងប្រហាក់ប្រហែលខ្លួននោះឡើយ ដូចជាប្រទេសរុស្ស៊ីជាដើម។ ចំណុចទាំងនោះហើយដែលអាចធ្វើឲ្យអាមេរិកបរា ជ័យក្នុងសង្គ្រាម។ ចំណែកប្រទេសរុស្ស៊ី វិញបានត្រៀមលក្ខណៈសម្រាប់ប្រឈមមុខ ជាមួយអាមេរិកជានិច្ចចាប់តាំងពីសង្គ្រាម ត្រជាក់បានបញ្ចប់។
៣-ការដាក់ពង្រាយកម្លាំងអាវុធយុទ្ធសាស្ត្រ
ថ្នាក់ដឹកនាំអាមេរិកចូលចិត្តពឹងផ្អែកទៅលើកម្លាំងទាហានជើងទឹករបស់ខ្លួនជាមួយនឹងយន្តហោះចម្បាំងដែលបំពាក់កាំជ្រួចមីស៊ីល Tomahawk ។ ប៉ុន្តែក្នុងករណីមានសង្គ្រាមជាមួយរុស្ស៊ីអាមេរិកមិនអាចប្រើប្រាស់សម្ភារសឹកទាំងនោះទៅលើរុស្ស៊ីបានឡើយដោយសារតែរុស្ស៊ីមានប្រព័ន្ធការពារយ៉ាងល្អ និងទំនើបបំផុតលើកលែងតែតំបន់ភាគខាងកើតដែលមិនមានមីស៊ីល ការពារ។
ប្រសិនបើអាមេរិកវាយប្រហារចូលតាម តំបន់សមុទ្រភាគខាងជើងជាទីកន្លែងមានទីតាំងយោធា Kaliningrad និងភាគខាង ត្បូងដែលមានទីតាំង Sevastopol អាមេរិកមិនហ៊ានប្រថុយគ្រោះថ្នាក់នោះឡើយ។ ដូច្នេះបើអាមេរិកប្រហែសបន្តិចនោះនឹង ត្រូវបាត់បង់កម្លាំងជាច្រើន។
៤-សម្ពន្ធមិត្តមិនច្បាស់លាស់
នៅក្នុងកម្លាំងណាតូគឺមាន២ភាគ៣ នៃកម្លាំងរបស់អាមេរិក។ ប្រសិនបើមាន សង្គ្រាមកើតឡើងកម្លាំង១ភាគ៣របស់ណាតូគឺមិនបានគិតដល់ដោយសារតែ កម្លាំងដែលនៅសេសសល់នោះត្រូវចូល រួមក៏មិនដឹងថាចូលរួមបែបណាដែរ។ មួយវិញទៀតផ្ទៃក្នុងរបស់ណាតូពេលនេះកំពុងតែមិនចុះសម្រុងនឹងគ្នាលើបញ្ហាមួយចំនួន ដោយមានការបែកចែកជាបក្សពួកទៀត ផង។ នៅក្នុងនោះប្រទេសដែលមានកម្លាំង ទាហានខ្លាំងដូចជា បារំាង និងអាល្លឺម៉ង មិនចង់ប្រឈមមុខជាមួយរុស្ស៊ីឡើយ។
៥-អាវុធយុទ្ធសាស្ត្រ
រដ្ឋធានីរបស់ប្រទេសលោកខាងលិច អឺរ៉ុប ស្ថិតនៅក្នុងគោលដៅនៃកាំជ្រួចមី ស៊ីលរបស់រុស្ស៊ី ចំណែកអាមេរិកវិញនៅ ឯនាយសមុទ្រ ហើយអាវុធរុស្ស៊ីពិបាកវាយលុកចូលអាមេរិក ដូច្នេះប្រទេសអឺរ៉ុបមិន ប្រាកដថានឹងជួយអាមេរិកវាយរុស្ស៊ីនោះឡើយ បើមិនដូច្នោះទេអឺរ៉ុបក្លាយទៅជាផ្ទាំង ស៊ីបជំនួសអាមេរិក។
ដោយមូលហេតុខាងលើលោក Loren Thompson បានបញ្ជាក់ថា កម្លាំងរបស់ អាមេរិកនៅអឺរ៉ុបនឹងត្រូវរុស្ស៊ីផ្តួលរំលំបើ មានសង្គ្រាមកើតឡើង។ លោកបានដាក់ សំណួរទៅកាន់អាមេរិកថា តើអាមេរិកមាន វិធានការបែបណា បើមានសង្គ្រាមជាមួយ រុស្ស៊ីនោះ?
ការលើកឡើងរបស់លោក Loren Thompson ចំពេលដែលអាមេរិកនិងរុស្ស៊ីកំពុងប្រឈមនឹងបញ្ហាជាច្រើនផ្នែកយោធា ហើយប្រទេសទាំងពីរអាចផ្ទុះសង្គ្រាមនឹងគ្នាក្នុងពេលអនាគត ប្រសិនបើអាមេរិកបង្ខំឲ្យរុស្ស៊ីដើរដល់ផ្លូវទាល់នោះ។ នៅពេលនេះរុស្ស៊ីកំពុងតែអត់ធ្មត់តស៊ូនឹងការដាក់ ទណ្ឌកម្មរបស់អាមេរិកលើវិស័យសេដ្ឋកិច្ច ដោយត្រូវខាតបង់រាប់រយពាន់លានដុល្លារ។
ចំណែករុស្ស៊ីវិញក៏ដូចគ្នាដែរប្រសិនបើ មានសមត្ថភាពនោះប្រាកដជាមិនទុកឲ្យអាមេរិកធ្វើអ្វីតាមអំពើចិត្តមកលើខ្លួននោះឡើយ។ ពេលនេះរុស្ស៊ីបានត្រឹមតែទប់ ទល់ជាមួយអាមេរិកប៉ុណ្ណោះនៅក្នុងប្រទេស របស់ខ្លួនមិនទាន់អាចវាយប្រហារទៅលើអាមេរិកបានឡើយ ៕ ម៉ែវ សាធី