ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូស្តុបពីជិះបុករថយន្តដឹកគ្រឿងចក្រពីក្រោយបណ្តាលអោយរងរបួសធ្ងន់ 

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូហុងដាស្តុបពីខ្វះការប្រុងប្រយ័ត្នក៍ជ្រុលទៅបុកនិងរថយន្តដឹកគ្រឿងចក្រដែលចតឈ្ងៀមពីក្រោយបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់  ។

ហេតុការណ៍នេះបានកើតឡើងនៅ១០យប់ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៥ទល់មុខស្ថានទូតរុស្ស៊ី ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ  ។

តាមប្រភពព័ត៌មានបានឲ្យដឹងមុនពេលកេីតហេតុ គេបានបុរស២នាក់រួមទាំងអ្នកបេីកបរ បានបេីករថយន្តម៉ាកFOSU ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម3A1710 ដោយមានដឹកគ្រឿងចក្រ អេស្កាបេីកធ្វើដំណើរតាមបណ្ដោយផ្លូវសុធារសទិសដៅពី ត្បូងទៅជើង លុះដល់ចំណុចកេីតហេតុ បានឈប់រថយន្តដោយបេីកហួសផ្លូវបត់ ហេីយគាប់ជួនពេលនោះក៍ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដា ស្តុបពីពណ៌សលាយផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1LH9840 បានជិះបោះពួយស្របទិសគ្នា ក៍ជ្រុលទៅបុកនិងរថយន្តពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឲ្យម៉ូតូខ្ទេចស្រុញផ្នែកខាងមុខនៅពីក្រោមរថយន្ត ចំនែកមនុស្សវិញរងរបួសចុកឆ្អល់ត្រូវបានបញ្ជូនតាមរថយន្តសាមុយយកសង្គ្រោះនៅមន្ទីរពេទ្យព្រះអង្គដួងភ្លាមៗផងដែរ  ។

ដោយឡែកខាងរថយន្តវិញអត់មានរងការខូចខាតអ្វីនោះទេ ហើយអ្នកបេីកបរ ក៍មិនបានគេចទៅណាដែរ  ។

ក្រោយកេីតហេតុអត់មានដំណោះស្រាយរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយ  ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖