ព័ត៌មានទាន់ហេតុការណ៍៖

សូមចូលរួមរំលែកទុក្ខ! រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ឈប់លើផ្លវជាតិលេខ១បណ្ដាលឲ្យរថយន្តព្រូសបុកពីខាងក្រោយស្លាប់បុរសម្នាក់គួរអោយសង្វេគនៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ខណៈមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ឈប់លើផ្លវជាតិលេខ១ ត្រូវបានរថយន្តព្រូស មួយគ្រឿងបើកស្របទិសគ្នា បុកពីខាងក្រោយ យ៉ាងពេញទំហឹង បណ្ដាលអោយបុរសម្នាក់ស្លាប់គួរអោយសង្វេគនៅស្រុកស្វាយជ្រំ។

យោងតាមនគរបាលស្រុកស្វាយជ្រំបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង១និង២៩នាទី យប់ឈានចូលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៥ លើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ១១៩-១២០ ទិសដៅស្របគ្នា បើកបរពីទិសខាងលិចទៅទិសខាងកើត ស្ថិតនៅត្រង់ចំណុចភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ មី សារ៉េត  អាយុ ៣៣ឆ្នាំមុខរបរ លក់ដូររស់នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង បើករថយន្តម៉ាក ព្រូស ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ២BF.៥២ ៨៣ ខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្តម៉ាក ហ៊ីយិនដាយ ពណ៌ ស.ខៀវ  ស្លាកលេខ ភ្នំពេញ ៣A.៩៣ ១៤  មិនត្រូវបានស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

តាមសក្សីបានអោយដឹងថាមុនកើតហេតុ ឃើញមានរថយន្តហ៊ីយិនដាយ ពណ៌ ស.ខៀវ  ស្លាកលេខ ភ្នំពេញ ៣A.៩៣ ១៤ ដោយធ្វើដំណើរទិសខាងលិចទៅកើត លើផ្លូវជាតិលេខ១ហើយ ឈប់ចតលើផ្លូវខណៈនោះស្រាប់តែមាន រថយន្តម៉ាក ព្រូស ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ២BF.៥២ ៨៣ បើកក្នុងទិសដៅស្របគ្នាក៏បុកពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង។

ចំណែកសាកសពត្រូវបានសមត្ថកិច្ចនគរបាលធ្វើកំណត់ហេតុនិងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីដោះស្រាយនាពេលក្រោយតាមច្បាប់។

សមត្ថកិច្ចនគរបាលបានបញ្ជាក់មូលហេតុ មកពី រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស.ខៀវ ស្លាកលេខភ្នំពេញ៣A.៩៣ ១៤ ឈប់លើផ្លវបណ្ដាលឲ្យរថយន្តព្រូសបុកពីខាងក្រោយបែបនេះ។

ដោយ៖ សុថាន


ចែករំលែក៖