ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ «ស្មារតីស្នេហាជាតិ»

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងថា ៖ ពេលនេះ ម៉ោងនេះ បងប្អូនជនរួមជាតិបានមកដល់ពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តើរៗហើយ ដើម្បីចូលរួមកម្មវិធី «តស់! យើងទៅច្រៀងចម្រៀងជាតិផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខរបស់យើង»។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថា ៖ ក្នុងទឹកមុខសប្បាយរីករាយ ប្រកបដោយភាពស្វាហាប់ ដៃកាន់ដងទង់ជាតិតូចធំ នៅទីនេះយើងរួបរួមគ្នា បង្ហាញស្មារតី ឆន្ទៈ និងទឹកចិត្តបញ្ជូនទៅដល់វីរកងទ័ពរបស់យើងដែលកំពុងឈរជើងនៅជួរមុខ ការពារអធិបតេយ្យ បូរណភាពទឹកដីជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖