ព័ត៌មានទាន់ហេតុការណ៍៖

Manny Pacquiao បានត្រឹមស្មើជាមួយ Mario Barrios ក្នុង​ការ​វិល​មក​កាន់​ពាន​រង្វាន់​ពិភពលោកវិញ

ចែករំលែក៖

 

ស្តេចប្រដាល់របស់ប្រទេសហ្វីលីពីន Manny Pacquiao មិនអាចដណ្តើមខ្សែក្រវាត់ជើងឯក WBC welterweight ពីកីឡាករ Mario Barrios នៅ Las Vegasបានឡើយ។

កីឡាករBarrios វ័យ 30 ឆ្នាំបានរក្សាខ្សែក្រវាត់របស់គាត់ បើទោះបីជា Pacquiaoដែលមានវ័យ46ឆ្នាំ បានគ្រប់គ្រងលើការប្រកួតជាច្រើនទឹកដោយ Pacquiao ត្រលប់មកសង្វៀនវិញបន្ទាប់ពីការចូលនិវត្តន៍រយៈពេល 4 ឆ្នាំ។

Barrios ត្រូវបានផ្តល់ពិន្ទុដល់ការប្រកួត 115-113 ដោយចៅក្រមម្នាក់ និងចៅក្រមផ្សេងទៀតបានពិន្ទុ 114-114 ។

លទ្ធផល​បាន​ទាក់ទាញ​ប្រតិកម្ម​មិន​តិច​តិចអ្នកទស្សនានៅ​សង្វៀន MGM Grand Garden Arena ដែល​បាន​ស្រែកគាំទ្រលើ Pacquiao អំឡុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញនោះ។

Pacquiao បាន​និយាយ​បន្ទាប់​ពីការប្រកួតថា៖ «ខ្ញុំ​គិត​ថា​ខ្ញុំ​ឈ្នះ​ការ​ប្រកួត។ ខ្ញុំ​មាន​ន័យ​ថា វា​ជា​ការ​ប្រកួត​ដ៏​ប្រកៀក​មួយ​។​ គូ​ប្រកួត​របស់​ខ្ញុំ​មាន​ភាព​ស្វិត​ស្វាញ ប៉ុន្តែ​វា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ។ ខ្ញុំ​បាន​ព្យាយាម​រក​វិធី​ដើម្បី​បញ្ចប់​ការ​ប្រកួត ប៉ុន្តែ​គូប្រកួត​របស់​ខ្ញុំ​ស្វិត​ស្វាញ​ខ្លាំង​ណាស់​។ គាត់​បាន​ប្រើ​កណ្តកណ្តាប់ច្រើននិង​ការ​ការពារ ដូច្នេះ​វា​ពិបាក​ណាស់»។

ទន្ទឹមនឹងនោះ Barrios មានអារម្មណ៍ថាគាត់ធ្វើបានប្រឹងគ្រប់គ្រាន់ដើម្បីសមនឹងទទួលបានលទ្ធផលស្មើ។

Barrios បាននិយាយថា “វាជាកិត្តិយសណាស់ដែលបានឡើងលើសង្វៀនវាយជាមួយគាត់ ដែលជាអ្នកដែលមានបទពិសោធន៍ច្រើនដែលបានសំរេចបានច្រើនក្នុងកីឡានេះ។ យើងទុកអ្វីៗទាំងអស់នៅលើសង្វៀន គ្មានអ្វីក្រៅពីការស្រលាញ់ និងការគោរព”។ Barrios ក៏បានសារភាពថា គាត់បានស្ញប់ស្ញែងនឹងថាមពលបម្រុង និងកម្លាំងដ៏អស្ចារ្យរបស់ Pacquiao។


ចែករំលែក៖