ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកអនុញ្ញាតឲ្យក្រុមហ៊ុន Airbus និង Boeing លក់យន្តហោះឲ្យអ៊ីរ៉ង់

ចែករំលែក៖

ក្រសួងហិរញ្ញាវត្ថុអាមេរិក បានអនុញ្ញាតឲ្យ ក្រុមហ៊ុនផលិតយន្តហោះធំៗចំនួនពីរ គឺ អ៊ែប៊ឺស និងប៊ូអិន លក់យន្តហោះដឹកអ្នកដំណើរដល់ប្រទេសអ៊ីរ៉ង។នៅពេលនេះ ក្រុមហ៊ុន ទាំងពីរខាងលើកំពុងតែពិភាក្សាជាមួយ ក្រុមហ៊ុនអាកាសចរណ៍ Iran Air ស្តីពីកិច្ចព្រមព្រៀងចុងក្រោយក្នុងការទិញយន្តហោះដែលមានតម្លៃជាង២៥ពាន់លានដុល្លារអាមេរិក។

កាលពីថ្ងៃទី២១ ខែកញ្ញា ក្រុមហ៊ុនផលិតយន្តហោះលំដាប់ពិភពលោក គឺអ៊ែប៊ឺសនិង ប៊ូអ៊ិន បានប្រកាសឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុបានអនុញ្ញាតឲ្យលក់យន្តហោះដឹកអ្នកដំណើរឲ្យអ៊ីរ៉ង់ ។នេះជាជំហានដ៏សំខាន់នៅក្នុងការចុះកិច្ចព្រមព្រៀងចុងក្រោយ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ។

តាមកិច្ចព្រមប្រៀងនោះ ក្រុមហ៊ុន អ៊ែប៊ឺស នឹងលក់យន្តហោះ ដឹកអ្នកដំណើរ១៧ប្រភេទ A 320ឬA 330 ទៅឲ្យប្រទេសអីរ៉ង តាមកិច្ចព្រមព្រៀងទិញយន្តហោះ១១៨គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អីរ៉ង អ៊ែរដែលបានចុះហត្ថលេខាកាលពីខែមករាកន្លងមក ។ បើទោះបីក្រុមហ៊ុនអ៊ែប៊ឺជារបស់អឺរ៉បប៉ុន្តែ ត្រូវតែមានការយលព្រមពីក្រសួងហិរញ្ញវត្ថុអាមេរិកផងដែរ ។ ដោយសារតែសម្ភារៈយន្តហោះជាច្រើនផលិតនៅក្នុងប្រទេសអាមេរិក។

ចំណែកក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ិន អាមេរិកក៏បានប្រកាសផងដែរថា រដ្ឋាភិបាលបានផ្តល់ការអនុញ្ញាត្តិលក់យន្តហោះដឹកអ្នកដំណើរឲ្យក្រុមហ៊ុនអាកាសចរណ៍អីរ៉ង។ នេះជាការលក់ដំបូងបង្អស់បន្ទាប់ពីបដិវត្តិអីរ៉ង ឆ្នាំ១៩៧៩ ។ ពេលនេះក្រុមហ៊ុនប៊ូអិនកំពុងតែពិភាក្សាជាមួយអ៊ីរ៉ងដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ បន្ទាប់ពីភាគីទាំងពីរបានយលព្រមកាលពីខែមិថុនាកន្លងមក ។

បច្ចុប្បន្នបើអាមេរិកមិនបើកទីផ្សាអាកាសចរណ៍ដល់ប្រទេសអីរ៉ង គឺជាការបំពានលើកិច្ចព្រមព្រៀងបរមាណូដែលអាមេរិក អីរ៉ងបានចុះហត្ថលេខាង កាលពីខែកក្កដាឆ្នាំ២០១៥។ពេលកន្លងមកថ្មីៗ ព្រិត្តសភាអាមេរិកបានអនុម័ត កែប្រែរច្បាប់ ហាមលក់យន្តហោះទៅឲ្យអីរ៉ង ដែលបានអនុវត្តនាពេលកន្លងមក។ ការកែប្រែច្បាប់នោះនឹងត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា ហើយប្រធានាធិបតីអូបាម៉ាចុះហត្ថលេខាទើបមានប្រសិទ្ធិភាព។ តាមគម្រោងអីរ៉ងនឹងត្រូវទិញយន្តហោះពីអាមេរិករហូតដល់ទៅ៤០០គ្រឿងសម្រាប់ដឹកអ្នកដំណើរក្នុងរយៈពេល១០ឆ្នាំ ខាងមុខ ៕ ម៉ែវ សាធី

mb BOEING FACILITY

 

 


ចែករំលែក៖