ខេត្តព្រះសីហនុ៖ ដោយសារទទួលរងឥទ្ធិពលចំហាយព្យុះវិផា មកពីបណ្តាប្រទេសជាប់ព្រំប្រទល់ប្រទេសកម្ពុជា បានធ្វើឱ្យដើមឈើតូចធំមួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងមូលដ្ឋានក្រុងព្រះសីហនុ បានបាក់រលំត្រៀបត្រា។
ចំហាយព្យុះវិផាដ៏មានឥទ្ធិពលមួយនេះ បានបោកបក់មកលើខេត្តព្រះសីហនុនៅរសៀលថ្ងៃទី២១ ខែកក្ដដា ឆ្នាំ២០២៥ បណ្តាលឲ្យផ្ទះនិងដើមឈើមួយចំនួននៅស្រុកព្រៃនប់ និងក្នុងក្រុងព្រះសីហនុបានរលំខូចខាត។ ករណីនេះទៀតសោត ក្រៅពីខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងពលរដ្ឋ តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វនោះឡើយ។
បើយោងតាមការព្យាករណ៍ធាតុអាកាសពីក្រសួងធនធានទឹក និងឧតុនិយមពេលថ្មីៗនេះថា ព្យុះនេះនឹងបន្តរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ប្រជានេសាទដែលកំពុងធ្វើដំណើរទាំងផ្លូវគោក និងផ្លូវទឹកទាំងអស់ អនុវត្តវិធានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងរដូវមានភ្លៀងធ្លាក់ច្រើន លាយឡំនិងព្យុះ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងបានគ្រប់ពេល៕

ដោយ៖ តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច